ភ្នំពេញ៖ តារាចម្រៀងសម្លេងស្រទន់មានមន្តស្នេហ៍ អ្នកនាង សុខ ស្រីនាង ដែលទើបតែឈានជើងចូលផលិតកម្មរស្មីហង្សមាស  ឥឡូវនេះបានបញ្ចេញបទទី២ របស់ខ្លួនហើយ។  ស្របពេលដែលបទទី១  មានចំណងជើងថា “ហត់ទេ ស្រឡាញ់គេម្នាក់ឯង” កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនោះ  បទទី២នេះវិញ ក៏មិនធម្មតាដែរ។

បទ “មនុស្សមានពិស” ច្រៀងរៀបរាប់អំពីរឿងហេតុដែលកំពុងកើតមាននៅក្នុងសង្គមនាពេលបច្ចុប្បន្ន  គឺនិយាយអំពីមនុស្សដែលតែងតែដើរចាក់រុក  ថែមថយ  និងបំភ្លៃរឿងគេឲ្យឈ្លោះគ្នា  និងដើម្បីតែក្តីសុខរបស់ខ្លួនឯង។  ដូច្នេះកាលណាដែលគូស្នេហ៍មិនទុកចិត្តគ្នាទៅវិញទៅមក ប្រាកដជាឈ្លោះគ្នាបែកផ្សែងដោយសារតែពាក្យសម្តីរបស់មនុស្សមានពិសជាពុំខាន។  ទាំងអស់នេះ សុទ្ធតែជាអត្ថន័យក្នុងបទថ្មីទី២ របស់អ្នកនាង សុខ ស្រីនាង ក្នុងផលិតកម្មរស្មីហង្សមាស។ 

លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា វីដេអូ Teaser ដែលបានបង្ហោះដោយទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស  មិនទាន់បានប៉ុន្មានផង ទទួលបានការ ចុចស្តាប់ ដល់ទៅជាង ៦១ ០០០ ដងទៅហើយ៕

ចង់ដឹងថា បទ “មនុស្សមានពិស” ពិរោះ និងមានអត្ថន័យយ៉ាងណានោះ សូមទស្សនា និងស្តាប់តាមរយៈវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ​ ស្រីនាង