ដូចដែលអ្នកបានដឹងស្រាប់ហើយ ថ្លើមគឺជាសរីរាង្គដែលមានសារៈសំខាន់ណាស់ ក្នុងការបំលែងជាតិពុល មកជាកាកសំណល់ តាមរយៈទឹកនោម និងលាមក។

ប៉ុន្តែដោយសារផលិតផលគីមីជាច្រើននៅសព្វថ្ងៃនេះ  អាចបណ្តាលឲ្យថ្លើមរបស់អ្នកប្រែមកជាមានភាពមិនប្រក្រតី  និងអសមត្ថភាពក្នុងការបញ្ចេញជាតិពុល   បង្កជាកោសិកាខ្លាញ់ត្រង់តំបន់ពោះ  ដែលហៅថាជាជំងឺជាតិខ្លាញ់ក្នុងថ្លើម។ ជំងឺជាតិខ្លាញ់ក្នុងថ្លើមនេះ មានពីរប្រភេទ ដែលមួយបណ្តាលមកពីការទទួលទានគ្រឿងស្រវឹងញឹកញាប់ និងមួយទៀតបណ្តាលមកពី ការទទួលទានអាហារមានកម្រិតកូឡេស្តេរ៉ូលខ្ពស់។

ថ្លើមដែលមានសុខភាពល្អ និងថ្លើមដែលពោរពេញដោយជាតិខ្លាញ់

# ខាងក្រោមនេះ គឺជារោគសញ្ញាគ្រោះថ្នាក់មួយចំនួន ដែលបញ្ជាក់ថា ថ្លើមរបស់អ្នកកំពុងមានបញ្ហា ៖

១. ឡើងទម្ងន់ ដោយគ្មានមូលហេតុ

នៅពេលដែលថ្លើមរបស់អ្នកមិនដំណើរការ ទោះបីជាខំមិនទទួលទានអាហារមានជាតិកាឡូរី ឬខំហាត់ប្រាណយ៉ាងណាក៏គ្មានប្រយោជន៍ដែរ ដោយសារតែរាងកាយរបស់អ្នកពោរពេញទៅដោយកោសិកាខ្លាញ់ទៅហើយ។

២. ប្រតិកម្មស្បែក (អាឡែហ្ស៊ី)

ថ្លើម ជាអ្នកប្រយុទ្ធប្រឆាំងនឹងមេរោគអាឡែហ្ស៊ី ហេតុនេះ ប្រសិនបើវាមិនដំណើរការ អ្នកនឹងជួបប្រទះបញ្ហាប្រតិកម្ម ដែលមានដូចជា រមាស់ ស្រវាំងភ្នែកមើលមិនច្បាស់ និងឈឺក្បាលញឹកញាប់។

៣. គ្មានកំលាំងកំហែងទាល់តែសោះ

ជាតិពុលក្នុងរាងកាយ អាចបង្អាក់មេតាប៉ូលីស ក្នុងកោសិកាសាច់ដុំ ដែលបណ្តាលឲ្យអ្នកមានអារម្មណ៍ថា គ្មានកំលាំងកំហែងទាំងក្នុងខ្លួន ទាំងក្រៅខ្លួន រហូតធ្វើឲ្យអ្នកមានបញ្ហាផ្លូវចិត្ត ធ្លាក់ទឹកចិត្ត និងឆាប់ខឹងខ្លាំង។

៤. បែកញើសច្រើនហួសហេតុ

នៅពេលដែលថ្លើមរបស់អ្នកមានបញ្ហា វានឹងលែងដំណើរការ ព្រមទាំងប្រែជាឡើងកម្តៅ ។ ហេតុនេះវាអាចបញ្ជូនកម្តៅរបស់វា ទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ហើយរាងកាយរបស់យើងនឹងខំប្រឹងបញ្ចេញកម្តៅនោះ មកក្រៅតាមរយៈញើស។

៥. ឡើងមុនមិនបាត់

ជាតិពុលដែលកើនឡើងក្នុងរាងកាយ នឹងបង្កជាអតុល្យភាពអរម៉ូន ដែលបណ្តាលឲ្យអ្នកឡើងមុន។ ដោយសារវាជាមុនដែលចេញមកពីបញ្ហាខាងក្នុង អ្នកមិនអាចប្រើប្រាស់ផលិតផលផ្សេងៗមកកំចាត់វាបានទេ លុះត្រាតែព្យាបាលថ្លើមរបស់អ្នក ឲ្យល្អឡើងវិញសិន។

៦. មានក្លិនមាត់

ប្រសិនបើសុខភាព និងអនាម័យមាត់ធ្មេញរបស់អ្នកល្អ ប៉ុន្តែបែរជាមានខ្យល់ដង្ហើមអាក្រក់ នោះអ្នកប្រហែលជាមានបញ្ហាទាក់ទងនឹងសុខភាពថ្លើមហើយ។

# តើគួរដោះស្រាយ ដោយរបៀបណា?

អ្នកអាចបំបាត់បញ្ហា ជាតិខ្លាញ់ក្នុងថ្លើមនេះបាន ដោយការទទួលទានរបបអាហារ ឲ្យបានត្រឹមត្រូវ   ជាពិសេសគួរទទួលទាន ផ្លែចេក ដំឡូងជ្វា និងខ្ញី ឲ្យបានញឹកញាប់។ បើមិនដូច្នោះទេ អ្នកអាចទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាល តាមបែបវេជ្ជសាស្រ្ត៕

អ្នកអាចបំបាត់បញ្ហា ជាតិខ្លាញ់ក្នុងថ្លើមនេះបាន ដោយការទទួលទានរបបអាហារ ឲ្យបានត្រឹមត្រូវ ឬអាច ទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាល តាមបែបវេជ្ជសាស្រ្តក៏បាន

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]