ម៉ាឡេស៊ី៖  ជាទូទៅ បើសិនយើងទស្សនារឿងកូរ៉េ យើងនឹងឃើញមានតួអង្គអ្នកលក់កាហ្វេ ឬភេសជ្ជៈជាស្រីស្អាត ឬប្រុសសង្ហាជាដើម។  ប៉ុន្តែវាមិនមែនមានតែនៅក្នុងរឿងនោះទេ ព្រោះនៅពេលថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមម្នាក់ បានចែករំលែកបទពិសោធន៍របស់គេ នៅពេលឃើញនារីស្រស់ស្អាតម្នាក់កំពុងឈរលក់ភេសជ្ជៈនៅក្នុងហាងមួយ នាប្រទេសម៉ាឡេស៊ី។ គេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដូច្នេះ គេក៏បានបង្ហោះពាក្យមួយចំនួនទៅក្នុងគណនីបណ្តាញសង្គមរបស់គេ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

“ពេលនោះខ្ញុំកំពុងនៅក្នុងផ្សាទំនើប Lot 10 ហើយខ្ញុំបានឃើញហាងលក់ភេសជ្ជៈដែលទើបនឹងបើកមួយ។ ស្រាប់តែពេលនោះ ខ្ញុំឃើញរបស់ពិសេសមួយនៅក្នុងហាង នោះគឺនារីជនជាតិម៉ាឡេស៊ីដ៏ស្រស់ស្អាតម្នាក់ កំពុងឈរបម្រើសេវាកម្ម។ តើអ្នកធ្លាប់ប្រទះរឿងបែបនេះទេ ពីមុនមក?”។ លើសពីនេះ គេក៏បានភ្ជាប់ជាមួយរូបភាពមួយចំនួនរបស់ស្រីស្អាតម្នាក់នោះផងដែរ។

ជាការពិតបើទោះបីជារូបភាពទាំងនោះ ត្រូវបានថតពីចម្ងាយក៏ពិតមែន ក៏យើងនៅតែអាចមើលឃើញថា នារីម្នាក់នោះពិតជាស្រស់ស្អាតដូចដែលគេនិយាយមែន។ មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបើកភ្នែកធំៗ ដើម្បីមើលរូបសម្រស់របស់នាង ប៉ុន្តែក៏មានអ្នកខ្លះទៀត បានគិត និងសរសេរថា “ស្រីស្អាតក៏ជាមនុស្សដែរ ដូច្នេះពួកគេចាំបាច់ត្រូវធ្វើការ។ តើអ្នកមិនដែលឃើញស្រីស្អាតទេ មែនទេ?”

អ្នកលេងបណ្តាញសង្គមម្នាក់ទៀត បានចេញមុខការពារ និងសរសេរថា “គាត់បង្ហោះនេះ គឺចង់មានន័យថា វាពិតជាកម្រណាស់ ដែលមានស្រីស្អាតមកឈរលក់ភេសជ្ជៈបែបនេះ ព្រោះថាសព្វថ្ងៃនេះ ម្ចាស់ហាងភាគច្រើនតែងតែជួលជនបរទេសមកធ្វើការ” ។ 

ទោះជាយ៉ាងណា យើងក៏ត្រូវអរគុណដល់ឥទ្ធិពលនៃប្រព័ន្ធអ៊ីនធើណែត និងការខិតខំព្យាយាមស៊ើបអង្កេតរបស់បណ្តាអ្នកលេងបណ្តាញសង្គមផងដែរ ដែលបានរកឃើញអត្តសញ្ញាណរបស់ស្រីស្អាតរូបនេះ។ នាងមានឈ្មោះថា Dang ជានារីជនជាតិម៉ាឡេស៊ីដ៏ស្រស់ស្អាត និងទាក់ទាញមួយរូប៕

សូមទស្សនារូបភាពរបស់កញ្ញា Dang នៅខាងក្រោម៖

វាពិតជាកម្រណាស់ដែលមានស្រីស្អាតមកឈរលក់ភេសជ្ជៈបែបនេះ
អ្នកលក់ស្រស់ស្អាត កំពុងធ្វើឲ្យប្រុសៗមានអារម្មណ៍ ស្រែកទឹកខ្លាំង
រូបសម្រស់របស់កញ្ញាលក់ភេសជ្ជៈ ធ្វើឲ្យបណ្តាអ្នកលេងអ៊ីនធើណែតចាប់អារម្មណ៍យ៉ាងខ្លាំង
អ្នកលក់ស្រស់ស្អាតបែបនេះ អ្នកណាមិនចាប់អារម្មណ៍
កញ្ញា Dang អ្នកលក់ភេសជ្ជៈនៅប្រទេសម៉ាឡេស៊ី
កញ្ញា Dang ជាមួយឈុត ស៊ិចស៊ី

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]