រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​៥​ថ្ងៃ​កន្លង​មក​ហើយ ដែល​កញ្ញាឯក Bridgestone ដែល​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក្រោយ​ពី​ធ្លាក់​ពីកម្ពស់​១២​ជាន់ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ឧសភា តែ​ជា​សំណាងល្អ​ធ្លាក់​ចូល​អាង​ចិញ្ចឹម​ត្រី ហើយ​នៅ​ពេល​នេះ​នាង​អាច​និយាយ​រួច​ហើយ ប៉ុន្តែ​ជើង​មិន​ទាន់​កំរើក​បាន​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងណា ក្រុម​វេជ្ជបណ្ឌិត​កំពុងធ្វើការ​តាមដាន រួម​ទាំង​ការ​ហូរ​ឈាម​ខាងក្រោម​ស្រោមខួរ​ក្បាល​ផង​ដែរ ។

វេជ្ជបណ្ឌិត​មួយ​រូប បាន​ថ្លែង​ថា ​រយៈពេល​៥​ថ្ងៃ​កន្លង​មកនេះ នារី​រង​គ្រោះ​ឈ្មោះ ហាស់ ឌី​ជូរ​លី​ន វ័យ​១៧​ឆ្នាំ ដែល​ធ្លាក់​ពី​សណ្ឋាគារ​កម្ពស់​​១២​ជាន់ ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ នា​រសៀល​ថ្ងៃ​ទី​១៨ ឧសភា ហើយ​នៅ​យប់​ថ្ងៃ​ដដែល​ក្រុម​គ្រូពេទ្យ​ធ្វើការ​វះកាត់​ដៃ​បាក់​ខាងឆ្វេង និង​ពិនិត្យ​ការ​ហូរ​ឈាម​នៅ​ក្រោម​ស្រោមខួរ​ក្បាល​របស់​នាង​យ៉ាង​យកចិត្ត​ដាក់ ព្រោះ​ចំណុច​នេះ វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។ លុះដល់​ថ្ងៃ​ទី​២១ ឧសភា នារី​រង​គ្រោះ​អាច​និយាយ​បានជា​ធម្មតា ប៉ុន្តែ​មិន​អាច​កំរើក​ជើង​បាន​នៅឡើយ បញ្ហា​នេះ​ក្រុម​វេជ្ជបណ្ឌិត​កំពុង បន្ត​ធ្វើការ​តាមដាន​ពិនិត្យ​ឡើង​វិញ​ផង​ដែរ ។

គួរ​រំលឹក​ថា នារី​ស្រស់​ស្អាត​ម្នាក់ បាន​ធ្លាក់​ពី​ជាន់​ទី​១២ នៃ​សណ្ឋាគារ CA&SA ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្រុម​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តែ​ពេល​ធ្លាក់​ចុះ​មក​ចំ​អាង​ទឹក បណ្តាល​ឲ្យ​រង​របួស់ធ្ងន់ ហើយ​ត្រូវ​គេ​ប​ញ្ជួ​ន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ធ្វើការ​សង្គ្រោះ​បន្ទាន់ ។ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​១៨ ឧសភា​នេះ មិន​ទាន់​មានការ​បញ្ជាក់​ពី​សមត្ថកិច្ច​នៅឡើយ​ទេ​ថា រឿង​ឃាតកម្ម ឬ​អត្តឃាត ខណៈ​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]