ភ្នំពេញ៖ មួយរយៈមកនេះ ប្រិយមិត្តដែលនិយមតាមដានអត្ថបទរបស់ខ្មែរឡូត ប្រាកដជាបានជ្រាបខ្លះៗហើយ ទាក់ទងទៅនឹង តារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែចាប់ដៃគ្នាជាមួយនឹងតារាចម្រៀងប្រុសសង្ហាដូចតួកូរ៉េ លោក Step ថតMVថ្មីរួមគ្នា ដែលមានសាច់រឿងបែបស្នេហាយុវវ័យស៊ីអារម្មណ៍ ដែលធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមិនស្ទើរនោះទេ។

ជាការពិតណាស់ ហើយបើយោងតាមការបង្ហោះថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាស្រី រ៉េត ស៊ូហ្សាណា នេះផងដែរ បានឲ្យដឹងថាអ្នកទាំងពីរក៏បានធ្វើដំណើរចេញទៅ ក្រៅប្រទេសជាមួយគ្នា ពោលគឺទៅប្រទេសថៃ ដើម្បីបំពេញការងារពិសេសរួមគ្នា ជាលើកដំបូងសម្រាប់ Surprise ដល់អ្នកគាំទ្ររបស់ពួកគេទាំងពីរនាក់ផងដែរ។

ការងារពិសេសរួមគ្នាជាលើកដំបូងនេះ ក៏ធ្វើឲ្យអ្នកគាំទ្រអាចដឹងបាន ពួកគេទៅទីនោះ គឺដើម្បីថតវីដេអូចម្រៀងជាសាច់រឿងបែបស្នេហាយុវវ័យរបស់ពួកគេ ដែលត្រៀមនឹងចេញ ឲ្យប្រិយមិត្ត ភ្ញាក់ផ្អើល នៅក្នុងពេលខាងមុខនេះផងដែរ៕

ដូចនេះ មានតែរង់ចាំមើលទាំងអស់គ្នាថា តើមានអ្វីប្លែកនៅពេលដែលអ្នកទាំងពីរ ចាប់ដៃគ្នាមកច្រៀងនិងសម្តែងជាលើកដំបូងបែបនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP