អង់គ្លេស៖ ប្រធានក្រុម John Terry និងក្លិបតោខៀវ Chelsea កំពុងរង់ចាំការប្រកួតចុងក្រោយនារដូវកាលនេះមកដល់ ដើម្បីបានលើកពានលីកកំពូល English Premier League។

យ៉ាងណាមិញ មុននឹងថ្ងៃលើកពានចូលមកដល់នៅរាត្រីនេះ Chelsea និងប្រធានក្រុម John Terry បានទទួលអំណោយដ៏ភ្ញាក់ផ្អើលមួយ ពីនាយកប្រតិបត្តិរបស់ស្ថាប័នកីឡាកាស WWE គឺខ្សែក្រវ៉ាត់មួយគ្រឿង ដើម្បីអបអរពួកគេ ក្លាយជាជើងឯកក្នុងរដូវកាលនេះ។

Triple H ដែលជាអ្នកកីឡាកាសជើងចាស់ និងជានាយកប្រតិបត្តិរបស់ WWE បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter របស់ខ្លួនថា «អបអរសាទរ កីឡាករ John Terry និង ក្លិបតោខៀវ Chelsea ដែលបានគ្រងជើងឯក Premier League» ។ 

គួរឲ្យដឹងថា ខ្សែក្រវ៉ាត់ដែលបានប្រគល់ជូន កីឡាករ John Terry គឺជាប្រភេទខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ WWE World Heavyweight Champion ដែលត្រូវបានច្នៃជាពិសេស ដោយមានបំពាក់នូវរូបតំណងរបស់ក្លិប Chelsea នៅផ្នែកសងខាងនៃខ្សែក្រវ៉ាត់។

បើទោះជាយ៉ាងណាក៏ដោយ Triple H ត្រូវបានប្រិយមិត្តអ្នកគាំទ្ររបស់ក្លិបបាល់ទាត់ West Ham រិះគន់លោកផងដែរ ក្រោយពីបានប្រគល់ខ្សែក្រវ៉ាត់នេះទៅឲ្យ John Terry និងChelsea ពីព្រោះកន្លងមក អ្នកកីឡាកាសជើងចាស់រូបនេះ គឺជាអ្នកគាំទ្រ West Ham។

Chelsea នឹងត្រូវធ្វើការប្រកួតចុងក្រោយ បញ្ចប់លីកនៅរាត្រីនេះ ហើយការប្រកួតនេះ ក៏អាចជាការប្រកួតចុងក្រោយរបស់ ប្រធានក្រុម John Terry ឲ្យក្លិបតោខៀវផងដែរ៕ 

John Terry
Triple H នាយកប្រតិបត្តិរបស់ WWE

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]