ភ្នំពេញ៖ ក្រុមខ្លាំងរបស់ថៃ SCG Muangthong នឹងធើ្វការប្រកួតទេសចរណ៍របស់ខ្លួននៅឆ្នាំ២០១៧ ក្នុងបណ្ដាប្រទេសអាស៊ាន ដោយក្នុងនោះក៏មានប្រទេសកម្ពុជា ផងដែរ។

ក្នុងការប្រកួតទេសចរណ៍តាមបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ Muangthong United ដែលជាក្លឹបខ្លាំងមួយនៃលីកកំពូលថៃ និងនៅអាស៊ី នឹងធ្វើការប្រកួតមិត្តភាពជាមួយក្រុមតាមបណ្ដាប្រទេសមួយចំនួននៅអាស៊ាន ហើយក៏ប៉ះ K-Cement Cambodian All Star របស់កម្ពុជាសាជាថ្មីនៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

មិនខុសពីឆ្នាំមុន ការមកដល់ កម្ពុជាលើកនេះ Muangthong United ដែលមានកីឡាករកំពូលៗកំពុងប្រកបអាជីពនៅទីនោះ នឹងរៀបចំសកម្មភាពហ្វឹកហាត់ ដើម្បីជួយណែនាំបច្ចេកទេសបាល់ទាត់ដល់យុវជនកម្ពុជាដែលស្នេហាវិស័យកីឡាបាល់ទាត់។

ទន្ទឹមនឹងនេះ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា ជ្រើសតាំងជាគ្រូបង្វឹកដឹកនាំក្រុម All Star ប៉ះ SCG Muangthong United ផងដែរ ស្របពេលដែលកាលពីឆ្នាំមុន លោក ប្រាក់ សុវណ្ណារ៉ា គឺជាគ្រូបង្វឹកក្រុម All Star ។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៦ Muangthong United ប្រកួតចាញ់ K-Cement Cambodian All Star ក្នុងលទ្ធផល ៣-៤ ក្រោមក្រសែភែ្នកអ្នកចូលរួមទស្សនាជាង៤ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]