ភ្នំពេញ៖ តារាសម្តែងស្រីនិយមភាពស៊ិចស៊ី ដេននី ក្វាន់ ក្រោយពីបន្តភាពស៊ិចស៊ីដដែល ពេលនេះបានស្នើ​ទៅ​ក្រសួង​ឲ្យ​បន្ធូរបន្ថយ ​ការពិន័យ​លើ​ខ្លួន ព្រោះស្រលាញ់​ការងារ​សិល្បៈ​ហើយ​​ទទួលស្គាល់​កំហុស​​ហើយ ។

មួយរយៈមុននេះ ស្រីស្រស់ទងវង ដេននី ក្វាន់ ត្រូវក្រសួងផ្អាកមិនឪ្យមានសកម្មភាពក្នុងវិស័យសិល្បៈ រយៈពេល១ឆ្នាំក៏ដោយ ក៏គេសង្កេតឃើញថា នាងហាក់ដូចជា មិនឈឺក្បាល វិលមុខ ជាមួយនឹងរឿងក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ដាក់ពិន័យសោះ នៅតែបន្តភាពស៊ិចស៊ីដដែល ។

បន្ទាប់ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានប្រកាស​ហាម មិន​ឲ្យ​មាន​តា​រ៉ា សម្ដែង​ដេ​នី​ខ្វាន់ មាន​សកម្មភាព​អ្វី​ទាំងអស់ ក្នុង​វិស័យ​សិល្បៈ​រយៈពេល​១១​ឆ្នាំ ក្នុងនោះ​រួមមាន​ការសម្តែង ថត​ខ្សែភាពយន្ត ថត​ខារ៉ាអូខេ ច្រៀង​នៅតាម​កញ្ចក់​ទូរទស្សន៍​ជាដើម​នោះ​, ដេ​នី ខ្វាន់ បានស្នើ​ទៅ​ក្រសួង​ឲ្យ​បន្ធូរបន្ថយ​ការពិន័យ​លើ​ខ្លួន​។​

​តារាសម្តែងស្រីនិយមភាពស៊ិចស៊ី ដេននី ក្វាន់ បានឲ្យដឹងក្នុង​ពេលជួប​សំណេះសំណាល​ ជាមួយ​ក្រុមការងារ "​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​" ថា​ រូបនាង​ចង់​ស្នើសុំ​​ឲ្យ​ក្រសួង​សម្រាល​ពិន័យ​ដែល​ផ្អាក​ការងារ​សិល្បៈ​នាង​រយៈពេល​១២​ខែ​។​ ​នាង​រីករាយ​នឹង​ទទួលយក​នូវ​ចំណាត់ការ​របស់​ក្រសួង​លើក​នេះ តែ​ចង់​សុំ​ឲ្យ​សម្រាល​ការដាក់ពិន័យ​បន្តិច មិនមែន​ឲ្យ​​លើកលែង​តែម្ដង​ទេ ចង់​សុំ​ឲ្យ​គាត់​បន្ថយ​ការពិន័យ​ឲ្យ​នៅ​តិចជាង​នេះ ព្រោះ​អី​នាង​ស្រលាញ់​ការងារ​សិល្បៈ​ហើយ​នាងទទួលស្គាល់​កំហុស​​ហើយ​ ។​

​តារា​សម្ដែង​ស្រី​រូប​សន្យាថា ​មិនមាន​លើក​ក្រោយ​ទៀត​ទេ​ចំពោះ​ ករណី​សិច​ស៊ី​ហួស​កម្រិត​នេះហើយ​នាង​បាន​លុប​រាល់​​រូបថត​សិច​ស៊ី​របស់​នាង​ពី​ក្នុង Facebook អស់ហើយ​ ។​

​ទោះយ៉ាងណាភ្នាក់ងារ Looking Today ​មិនទាន់​អាចទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក​ថៃ នរៈ​សត្យា​បានទេ ពាក់ព័ន្ធ​នឹង​ការស្នើសុំ​របស់​ដេ​នី ខ្វាន់​ដោយ​លោក​ជាប់រវល់​ប្រជុំ​ ។​

​គួរ​រំលឹកថា ការដាក់ពិន័យ កញ្ញា ដេ​ន​នី ខ្វាន់ នេះ ត្រូវបាន​ធ្វើឡើង​នៅ​អំឡុង​ចុង​ខ​ខែមេសា នៅ​ចំពោះមុខ​ប្រធាន​ សមាគម​សិល្បករ​​ខ្មែរ លោក សុះ ម៉ាច និង តំណាង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ជួយ​សង្គម ដែលមាន​លោក ហេង ឡុង ជា​តំណាង ដោយ​អ្នក​ទាំង​ពីរបាន​​ឯកភាព​ ទាំងស្រុង​ចំពោះ​ការដាក់ពិន័យ​លើ កញ្ញា ដេ​ន​នី ខ្វាន់ មិន​ឲ្យ​មាន​សកម្មភាព​រយៈពេល​១​ឆ្នាំ ខណៈដែល​សាមីខ្លួន​ផ្ទាល់ គឺ​នាង ដេ​ន​នី ខ្វាន់ មិនបាន​បង្ហាញ​វត្តមាន ចូលរួម​ក្នុង​កិច្ចប្រជុំ តាម​ការអញ្ជើញ​របស់​ក្រសួង​ឡើយ​។​ ការដាក់ពិន័យ គឺ​ដោយសារតែ​កញ្ញា​ដេ​នី ខ្វាន់ បាន​បញ្ចេញ​រូបភាព​សិច​ស៊ី ហួសហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ​តម្លៃ​ស្ត្រី​ខ្មែរ​និង​វប្បធម៌​ប្រ​​ពៃ​ណី ហើយ​ត្រូវ​ក្រសួង ហៅ​ទៅ​ណែនាំ​ជាច្រើនលើក​មកហើយ ប៉ុន្តែ​តារា​សម្ដែង រូបនេះ មិនបាន​គោរព និង​ឲ្យ​តម្លៃ​ទៅលើ​ការណែនាំ​​នេះ​ទេ​៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់