អាល្លឺម៉ង់៖ ក្រុមខ្លាំង FC Bayern Munich បានលើកពាន Bundesliga ជាផ្លូវការ និងបានជូនដំណើរកីឡាករចំនួន២រូប ដែលត្រូវបានគេចាត់ទុកថាជាវីរៈបុរសក្នុងពិភពបាល់ទាត់គឺកីឡាករ Philipp Lahm និង Xabi Alonso។

ពួកគេត្រូវចូលនិវត្ដន៍ ក្រោយពីការប្រកួតយកឈ្នះក្រុម Freiburg ក្នុងជំនួបចុងក្រោយនៃលីកសម្រាប់រដូវកាលនេះដោយលទ្ធផល ៤-១ កាលពីយប់មិញ។

៤គ្រាប់របស់ក្រុមជើងឯក Bundesliga រកបានដោយកីឡាករ Arjen Robben ក្នុងនាទីទី៤ Arturo Vidal នាទី៧៣  Franck Ribery នាទី៩០+ និង Joshua នាទី៩០+ ខណៈដែល១គ្រាប់សងវិញរបស់ក្រុមភ្ញៀវរកបានដោយកីឡាករ Nils Petersen ក្នុងនាទី៧៦។

ជ័យជំនះខាងលើនេះគឺជាជ័យជំនះលើកទី២៥ នៃរដូវកាលនេះ ដែលមានន័យថា Bayern Munich ប្រកួតក្នុងទឹកដី Allianz Arena របស់ខ្លួនមិនទាន់ស្គាល់ពាក្យថាចាញ់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៨។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះក៏ជាការប្រកួតចុងក្រោយនៃអាជីពជាកីឡាករបាល់ទាត់ គឺកីឡាករ Philipp Lahm និង Xabi Alonso។

Lahm បានចូលប្រកួតឲ្យ Bayern Munich ជាលើកដំបូងកាលពីឆ្នាំ២០០២ បង្ហាញខ្លួនបានចំនួន៦៥២ប្រកួត និងបានឈ្នះពានរង្វាន់ជាច្រើនជាមួយនឹងក្លិបយក្សនៅអាល្លឺម៉ង់ ហើតចំនែកឯ Xabi Alonso វិញ បានចំណាយពេលចំនួន៣រដូវកាលនេះរួមរស់ជាមួយ Bayern Munich។ 

បើបូកបញ្ចូលគ្នានៃពានរង្វាន់ធំៗដែលអ្នកទាំង២ឈ្នះសរុបមានចំនួនរហូតដល់ទៅ៣៩ពានរង្វាន់ ដោយរួមបញ្ចួលពានរង្វាន់ពិភពលោក World Cup និង Champions League៕

Alonso
Lham
លទ្ធផលការប្រកួតទាំងអស់នៃក្របខណ្ឌ Bundesliga សប្ដាហ៍ចុងក្រោយ

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]