ភ្នំពេញ៖ ពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជា គ្រោងធ្វើឡើងចាប់ពីថ្ងៃទី ០៨ ដល់ ១០ មិថុនា ឆ្នាំ ២០១៧ នៅឯមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ពាណិជ្ជកម្មពិសេសនេះ នឹងប្រមូលផ្តុំស្ថាបត្យករ អ្នករចនាផ្នែកខាងក្នុង អ្នកអភិវឌ្ឍន៍វិស័យអចនទ្រព្យ និងអ្នកជំនាញខាងសំណង់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍អំពីគំនិតច្នៃប្រឌិត និងនិន្នាការចុងក្រោយបង្អស់នៅក្នុងវិស៏យនេះ។ លោក Ajinveat Vhonghong ជាប្រធានគម្រោងមកពីក្រុមហ៊ុន ICVeX និងជាអ្នករៀបចំការតាំងពិព័រណ៍នេះ បានមានប្រសាសន៍ថា “យើងបង្កើតពិព័រណ៍ស្ថាបត្យករ និងការតុបតែងកម្ពុជានេះឡើង ដើម្បីជួយដល់អ្នកជំនាញនានាក្នុងការបង្កើតបណ្តាញជាមួយនិងអតិថិជនសក្តានុពលគោលដៅ បង្កើតទំនាក់ទំនងថ្មី និងកំណត់នូវឱកាសថ្មីៗនៅលើទីផ្សារ”។ លោកបន្ថែមថា “បើយោងតាមការស្ទង់មតិនៃពិព័រណ៍កាលពីឆ្នាំមុន ពិព័រណ៍ត្រូវបានរំពឹងទុកថា នឹងបង្កើតអាជីវកម្មមានតម្លៃជាង ១៨ លានដុល្លារក្នុងឆ្នាំ ២០១៦”។

ការគាំទ្រដល់ឧស្សាហកម្មសំណង់ដែលកំពុងរីកចម្រើនខ្លាំងនៅកម្ពុជា

នៅឆ្នាំ ២០១៦ គម្រោងអភិវឌ្ឍន៍មានតម្លៃស្មើនឹង ៨.៥ ពាន់លានដុល្លារ ត្រូវបានអនុម័តនៅក្នុងប្រទេសកម្ពុជា។ ការរីកចម្រើនដ៏ខ្លាំងក្លានេះ នាំឲ្យមានការកើនឡើងនូវតម្រូវការនៅក្នុងវិស័យស្ថាបត្យកម្ម និងការរចនាផ្នែកខាងក្នុង។ លោក Vhongthong មានប្រសាសន៍ថា “យើងបង្កើតព្រឹត្តិការណ៍នេះដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ ២០១៤ ហើយវាទទួលបានជោគជ័យដ៏អស្ចារ្យ”។ លោកបានបន្ថែមទៀតថា “យើងដឹងថា វេទិកានេះ អាចធ្វើឲ្យប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍ខ្ពស់។ អ្នកតាំងពិព័រណ៍របស់យើង ដែល៧០% ជាអ្នកតាំងពិព័រណ៍អន្តរជាតិនឹងតាំងបង្ហាញអំពីគំនិតច្នៃប្រឌិត និងផលិតផលល្អឥតខ្ចោះ”។

ឧទាហរណ៍៖ ក្រុមហ៊ុនថៃ SCG នឹងតាំងបង្ហាញអំពីផលិតផលគ្រឿងបរិក្ខារសាងសង់ជួយថែរក្សាបរិស្ថាននៅតូបទំហំ ២១០ ម៉ែត្រការ៉េរបស់ខ្លួន ហើយអ្នកទស្សនាអាចទទួលបានការនែនាំស៊ីជម្រៅ ពីអ្នកជំនាញរបស់ក្រុមហ៊ុន SCG។ អ្នកទស្សនាក៏នឹងទទួលបានឱកាសស្វែងយល់អំពីគ្រឿងសង្ហារឹម ផ្ទះបាយការពារមិនឲ្យជ្រាបទឹកដំបូងគេរបស់ក្រុមហ៊ុន Gio Home Kitchen ការិយាល័យដែលតម្រូវតាមបុគ្គល និងកៅអ៊ីការិយាល័យទំនើបរបស់ក្រុមហ៊ុន Modernform និងការតាំងបង្ហាញហ្វីប្រូប្រក់ដំបូលដែលមានសារធាតុស្មាច់លើកដំបូងរបស់ក្រុមហ៊ុន Ampelite និងការតាំងពិព័រណ៍ផ្សេងៗទៀតផងដែរ។

ឱកាសសិក្សាសម្រាប់និស្សិតខ្មែរ

ដើម្បីរៀបចំការតាំងពិព័រណ៍នេះ ក្រុមហ៊ុន ICVeX បានចាប់ដៃគូជាមួយនឹងសមាគមស្ថាបត្យករកម្ពុជា (CSA) ហើយអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញឲ្យចូលរួមក្នុងកម្មវិធី។ នៅក្នុងចំណោមសន្និសិទ លោក Tim Beaumont (នាយកប្រតិបត្តិនៃក្រុមហ៊ុន The Beaumont Partnership) នឹងចែករំលែកទស្សនៈអំពីគម្រោងនានាដែលរូបលោកបានបង្កើតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលោក Adrian Bin Aziz (មកពី វិទ្យាស្ថានស្ថាបត្យកម្មម៉ាឡេស៊ី) នឹងបកស្រាយអំពីសារសំខាន់ក្នុងការបន្តការអភិវឌ្ឍជំនាញ។ ប្រធានបទផ្សេងៗទៀត ដូចជា ការអភិវឌ្ឍទីក្រុងភ្នំពេញ បញ្ហាប្រឈមដែលជួបប្រទះនៅពេលសង់បុរី ឬស្ថាបត្យករ និងអ្នករចនាកម្ពុជានាពេលអនាគត។

សមាគមស្ថាបត្យករកម្ពុជា ក៏ឆ្លៀតឱកាសរៀបចំការប្រកួតប្រជែងផ្នែករចនារបស់ CSA ឆ្នាំ ២០១៧ ដើម្បីប្រគល់រង្វាន់ដល់អ្នកដែលមានគំនិតល្អបំផុតផ្នែកសិល្បៈ និងស្ថាបត្យកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ។ បេក្ខជនដែលជ្រើសរើសឲ្យទទួលរង្វាន់ នឹងត្រូវបង្ហាញនៅអំឡុងពេលតាំងពិព័រណ៍ ហើយកម្មវិធីប្រគល់រង្វាន់នឹងប្រារព្ធធ្វើឡើងនាពេលពិសារអាហារពេលល្ងាច ដើម្បីបង្កើតបណ្តាញជាមួយស្ថាបត្យករនាថ្ងៃទី ០៨ ខែមិថុនា។

ព័ត៌មានទូទៅ

ថ្ងៃទី ០៨ ដល់ ១០ ខែមិថុនា ឆ្នាំ ២០១៧ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៧:៣០ នាទីល្ងាច

មជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ចូលរួមដោយសេរី!

សម្រាប់ព័ត៌មានបន្ថែម និងកម្មវិធីទាំងមូល សូមចូលទៅកាន់ www.cambodiaarchitectdecor.com 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]