ភ្នំពេញ៖ នៅថ្ងៃនេះអតីតតារាកំប្លែងនាងឃ្មឹប ដែលជាភរិយាដើមរបស់តារាកំប្លែងលោកហុងដា បានវិលចូលត្រឡប់មកលេងកំប្លែងវិញហើយ នៅក្នុងក្រុមរបស់នាយកុយតាមរយៈកម្មវិធី «មន្តស្នេហ៍សំនៀង»។

នោះបើយោងតាមការ Live Video ផ្តាល់ពីស្ថានីយទូរទស្សន៍ស៊ីធីអិន នៅលើហ្វេសប៊ុកផ្ទាល់របស់លោក ហេង ឡុង អនាគតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា។

ការវិលត្រលប់របស់អ្នកនាងឃ្មឹបនៅលើកនេះ គឺពិតជាបានធ្វើឱ្យមហាជនមានភាពភ្ញាក់ផ្អើល និងរំភើបនឹកស្មានមិនដល់យ៉ាងខ្លាំង។ 

ជាពិសេសអ្វីដែលធ្វើឱ្យទស្សិកជនទ្រាំមិនសរសើរមិនបាននោះគឺ លោកហុងដា និងអ្នកនាងឃ្មឹបបានដើរតួធ្វើជាស្វាមីភរិយានិងគ្នាទៀតផង ទោះបីជាអ្នកទាំងពីរបានបែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅហើយ។

ទស្សនាការ Live Video ផ្ទាល់ដូចខាងក្រោមនេះ៖ 

សកម្មភាពសម្តែង
នាយកុយ
នាយហុងដា
នាងឃ្មឹប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]