ភ្នំពេញ៖ ជាច្រើនដងមកហើយ ដែលក្រុមហ៊ុន VHP Trading Co., Ltd (ក្រុមហ៊ុនផ្តាច់មុខនាំចូលផលិតផល Obsidian) បានចុះទៅជួប និងបង្ហាញផលិតផលរបស់ខ្លួនជូនដល់សិស្សនិស្សិតនៅតាមសាលា និងសាកលវិទ្យាល័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាមិញ កាលពីថ្ងៃព្រឹកថ្ងៃទី ១៨ ឧសភា កន្លងទៅ ក្រុមការងារ Obsidian បានចុះទៅជួបនិស្សិត និងដាក់បញ្ជរបង្ហាញផលិតផលនៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ការបង្ហាញ និងសាកល្បងផលិតផល Obsidian ដោយផ្ទាល់ បានទទួលការគាំទ្រយ៉ាងខ្លាំងពីនិស្សិតៗនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លើសពីនេះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីលក់បញ្ចុះតម្លៃ និងបានផ្តល់នូវភាពសប្បាយរីករាយជូនដល់និស្សិត តាមរយៈវត្តមាន អ្នកតំណាងផលិតផល Obsidian គឺកញ្ញា ជីជី ដែលបានធ្វើឲ្យកម្មវិធីដ៏ពិសេសមួយនេះ កាន់តែមានភាពអ៊ូអរឡើង។

បន្ថែមពីនេះទៀត អ្នកចូលរួមទាំងអស់ ក៏មានឱកាសទទួលបានរង្វាន់ Free Free ពីក្រុមការងារ Obsidian ផងដែរ ដោយគ្រាប់តែថតរូបជាមួយអ្នកតំណាងរបស់ផលិតផល Obsidian គឺកញ្ញា ជីជី រួចបង្ហោះរូបនោះ ចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា Obsidian នឹងនៅតែបន្តសកម្មភាពសប្បាយៗបែបនេះ នៅតាមបណ្តាសាកលវិទ្យាល័យផ្សេងៗទៀត ទូទាំងប្រទេសកម្ពុជា៕

សូមទស្សនាសកម្មភាពរបស់កញ្ញា ជីជី និងអ្នកគាំទ្រផលិតផល Obsidian នៅខាងក្រោមនេះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី