ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាចម្រៀងវ័យក្មេង និងជាតារាដែលផលិត បទចម្រៀងដោយខ្លួនឯង (Original Song) លោកអូនម្ចាស់បទ «រៀបការនឹងបងបានទេ» បានបញ្ចេញចម្រៀងថ្មីរបស់ខ្លួនមួយបទទៀតហើយ ដែលមានចំណងជើងថា «លុយ»

បទថ្មីនេះទើបតែចេញមកក្តៅៗ ប៉ុន្តែបានទទួលការគាំទ្រយ៉ាងខ្លាំង ព្រោះដោយសារតែ គ្រប់សកម្មភាពថតស្ទើរតែទាំងអស់នៅក្នុងបទចម្រៀងរបស់លោកអូន ភាគច្រើនគឺបានបង្ហាញពី ការឱ្យតម្លៃទៅលើប្រាក់រៀលខ្មែយើង។

កាយវិការនៃការបង្ហាញទាំងនេះពិតជាបានធ្វើឱ្យអ្នកទស្សនាជាច្រើននាក់មានការពេញចិត្តយ៉ាងខ្លាំង និងសរសើរថា គឺជាគំរូល្អដែលបានបង្ហាញការគាំទ្រចំពោះក្រដាសប្រាក់រៀលខ្មែរ យើងទៅកាន់មនុស្សជាច្រើន។

មួយវិញទៀតគឺអត្ថន័យនោក្នុងបទចម្រៀងនេះ គឺត្រូវជាមួយសាច់រឿងរបស់មនុស្សជាច្រើននាក់ ដែលកំពុងតែចាយលុយដោយខ្ជះខ្ជាយ និងមិនទាន់បានគិតពិចារណាទុកដាក់លុយឱ្យបានស្រួលបួល ឬធ្វើគម្រោងឱ្យបានច្បាស់លាស់អំពីការចាយវាយរបស់ខ្លួនឱ្យស្របទៅនឹងចំណូល ដែលខំរកបានមកដោយលំបាកលំបិន។ 

តោះចង់ដឹងរូបភាព និងអត្ថន័យយ៉ាងណាខ្លះនោះ យើងទៅទស្សនា MV ថ្មីបទ «លុយ» របស់លោកអូនជាមួយគ្នាដូចខាងក្រោមនេះ៖ 

លោក អូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

អូន