ការរក្សាកម្រិតជាតិស្ករក្នុងឈាម ឲ្យមានភាពប្រក្រតីជារឿងសំខាន់ណាស់ ពីព្រោះបើអ្នកមិនតាមដាន និងទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ វាអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពផ្សេងទៀតដួចជា ខូចតម្រងនោម សរសៃឈាម សរសៃប្រសាទ និងភ្នែក បានយ៉ាងធ្ងន់ធ្ងរ។

# មូលហេតុចំបង នៃការឡើងកម្រិតជាតិស្ករក្នុងឈាម

• មិនសូវហាត់ប្រាណ

• ផ្តាសាយញឹកញាប់

• មិនសូវទទួលទានទឹក

• បរិភោគអាហារច្រើនហួសប្រមាណ

• ប្រើប្រាស់ថ្នាំប្រភេទ Steroid ច្រើនលើសលុប។ 

# រោគសញ្ញា នៃអាការកើនឡើងជាតិស្ករក្នុងឈាម

• នោមញឹក ជាពិសេស នៅពេលយប់

• ស្រវាំងភ្នែក

• ស្ងួតមាត់

• ស្រេកទឹកខ្លាំង

• អសមត្ថភាពផ្លូវភេទ

• មិនអាចផ្តោតអារម្មណ៍បាន

• នៅពេលមានរបួស គឺមិនងាយជា

• ងាយឆ្លងមេរោគ និងឧស្សាហ៍ឈឺ

• មានបញ្ហារំលាយអាហារ

• ឃ្លានច្រើន

• មានបញ្ហាសរសៃប្រសាទ

• ស្បែកប្រែជាស្ងួត និងរមាស់

• ដុះក្បាលពោះ និងឡើងទម្ងន់។ 

*** ដើម្បីអាចគ្រប់គ្រងបរិមាណជាតិស្ករក្នុងឈាមបាន អ្នកត្រូវតែយកចិត្តទុកដាក់លើរបបអាហាររបស់អ្នក។ ហេតុនេះ អ្នកគួរតែចៀសវាងទទួលទានអាហារ ដែលមានជាតិស្ករខ្ពស់ ដែលមានដូចជា ពោតលីង (Popcorn) នំប៉័ងសាច់ស នំដូណាត់ នំខេក ជាដើម-ល-។ ជាងនេះទៅទៀត អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែម ដើម្បីទទួលបានយោបល់ និងការព្យាបាលតាមបែបវេជ្ជសាស្ត្រផងដែរ៕

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]