រាជធានីភ្នំពេញ ៖ លោកប៉ែន ចំរ៉ុងបានបន្សល់ស្នាដៃសម្តែង ជាតួឯកក្នុងខ្សែភាពយន្តមួយនៅផលិតកម្មមហាហង្ស ដែលជារបស់ឪពុកនាងភិន សុដាលីស អតីតភរិយាលោក។ លោកចំរ៉ុងមិនបានចូលរួមទេ ក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង «អាមោកលក់ម៉ាំ » កាលពីល្ងាចថ្ងៃទី១៧ ឧសភា ២០១៧ នៅរោងភាពយន្តមេជើស៊ីណើផ្លិចបាយសែលកាត ក្នុងផ្សារទំនើបអីុអនម៉លរាជធានីភ្នំពេញ ។
ខ្សែរឿង «អាមោកលក់ម៉ាំ» ចូលរួមសម្តែងដោយលោកប៉ែន ចំរ៉ុង និងកញ្ញាជីជី ព្រមទាំងតារាជាច្រើនដួងទៀត ។
លោកប៉ែន ចំរ៉ុង បានផ្តាច់ការទាក់ទងគ្នាជាមួយផលិតកម្មមហាហង្សដែលមានលោកអិុន សុភិនជាម្ចាស់ជាយូរមកហើយក្រោយផ្ទុះជម្លោះរឿងរ៉ាវផ្ទៃក្នុងគ្រួសារមក ។
ក្នុងពិធីសម្ពោធរឿងថ្មីនោះ គេមិនឃើញប៉ែន ចំរ៉ុង ចូលរួមទេ ខណៈកញ្ញាជីជីជាតួឯកក៏បាត់មុខដែរ ។ ការអាក់ខានរបស់លោកប៉ែន ចំរ៉ុង ប្រហែលជាមិនចង់ជួបមុខគ្នាជាមួយលោកអិុន សុភិន អតីតជាគូទំនាស់ ។ អ្នកចូលរួមនៅទីនោះកាត់យល់ថា មកពីពួកគេមិនអាចផ្សះផ្សាគ្នាបាន ស្របពេលរឿងរ៉ាវស្ងប់ស្ងាត់ទៅហើយ ដូច្នេះ ម្នាក់ៗមិនចង់រំលឹក ហើយដើរតាមផ្លូវជីវិតរៀងខ្លួន ។
ពូព្រហ្មដែលរៀបចំកម្មវិធីសម្ពោធនោះបញ្ជាក់ថា «ខ្ញុំសប្បាយចិត្តដែលបានពាំនាំខ្សែរឿងមានគុណភាពរបស់ខ្មែរយើង គឺរឿង«អាមោកលក់ម៉ាំ»ជារឿងបែបកំប្លែងបញ្ចាំងជាផ្លូវការនៅរោងកុនខ្មែរយើងដើម្បីបានអ្នកទស្សនារីករាយកម្សាន្ត ។ ផ្ទៃរឿងមានការសើចសប្បាយដូច្នេះបងប្អូន មិត្តយុវវ័យអាចមកទស្សនារសជាតិថ្មីរបស់មហាហង្សដែលខិតខំកសាងរឿងខ្មែរពីមួយទៅមួយ បញ្ចាំងនៅរោងកុន និងរឿងភាគតាមកញ្ចក់ទូរទស្សន៍ដែលបញ្ជាក់ថា មហាហង្សកំពុងមានទីផ្សារភាពយន្តល្អនៅកម្ពុជាយើង» ។
តារាសម្តែងក្នុងខ្សែភាពយន្តរឿង«អាមោកលក់ម៉ាំ» មានលោកប៉ែន ចំរ៉ុង, កញ្ញាជីជី, កញ្ញាដួង ម៉ានិច, លោកសុវណ្ណ គិរី, លោកហម ឈរ៉ា, លោកជា សំណាង, លោកលឹម រដ្ឋា និងលោកដែន សក្កដា ជាដើម ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]