(ភ្នំពេញ)៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះ មានការភ្ញាក់ផ្អើល និងបន្តចែករំលែករូបថត១សន្លឹករបស់កញ្ញាឯកសំបកកង់រថយន្ត «Bridgestone» ដែលគេគិតថា ក្នុងរូបភាព១សន្លឹកនេះ គឺមានបង្កប់នូវអាថ៌កំបាំង ដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង រហូតមានការបញ្ចេញមតិផ្សេងៗពីគ្នា។

តាមរយៈរូបថត១សន្លឹក ដែលត្រូវបានបណ្តាអ្នកនិយម លេងបណ្តាញសង្គមហ្វេសប៊ុក កំពុងបន្តធ្វើការចែករំលែក ឲ្យគ្នាពីមួយទៅមួយនេះ ហើយបានក្លាយជាប្រធានក្តៅ សម្រាប់ការជជែកវែកញែក ដើម្បីស្វែងរកការពិតលើកករណីនេះ។ ខណៈមានខ្លះបានបញ្ចេញទស្សនៈថា នេះគ្រាន់តែជាបច្ចេកទេសនៃការថត ឬមានអ្នកកាត់តតែប៉ុណ្ណោះ។

ចាប់អារម្មណ៍មើលតារាសម្តែង និងជាប្រធានសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» អ្នកនាង ចន ច័ន្ទលក្ខិណា ឯណេះវិញ បានបញ្ចេញចំណាប់អារម្មណ៍ ភ្ជាប់ជាមួយរូបភាពមួយសន្លឹកមកថា «បងមិនដឹងថា រូបនេះគាត់ថតពីពេលណា ឬក៏គាត់ថតនៅរោងកុន! តែបងឃើញនៅក្រោយគាត់គួរឲ្យខ្លាច។ បងមិនច្បាស់ទេ អាចជា Backgroun Banner នៅរោងកុនក៏មិនដឹង!»។

សូមបញ្ជាក់ថា តាមរយៈការសង្កេតនៅលើរូបថតមួយសន្លឹក ដែលត្រូវបានគេបង្ហោះ និងShare ចែករំលែកនៅលើបណ្តាញសង្គមយក្សនោះ គឺនៅពីក្រោយខ្នងផ្នែកខាងស្តាំដៃ របស់កញ្ញាឯកសំបកកង់រថយន្ត «Bridgestone» ហាក់មានស្រមោលរូបអ្វីម្យ៉ាង ប្រៀបដូចជាក្បាលមនុស្សស្រី ទើបធ្វើឲ្យមហាជនកើតមន្ទិលសង្ស័យលើរឿងនេះ។

សូមរំឭកថា នារីស្រស់ស្អាតម្នាក់ បានលោតពីជាន់ទី១២ នៃអគារខុនដូរ «កាហ្សា» នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមផ្លូវបេតុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែពេលធ្លាក់មកក្រោម ចូលទៅក្នុងអាងទឹក បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានគេបញ្ជួនទៅកាន់ មន្ទីរពេទ្យកាល់ម៉ែត ធ្វើការសង្គ្រោះបន្ទាន់ ដែលនេះអាចនិយាយថា ជាសំណាង១ក្នុង១ម៉ឺនគ្រោះថ្នាក់។

នារីរងគ្រោះឈ្មោះ ហាស់ ឌីជូរលីន អាយុ១៧ឆ្នាំ ជាកញ្ញាឯកសំបកកង់រថយន្ត «Bridgestone» របស់ក្រុមហ៊ុន គង់ នួន។ ករណីលោតសម្លាប់ខ្លួននេះ ត្រូវបានសមត្ថកិច្ចបង្ហើបថា ផ្ដើមចេញពីវិបត្តិស្នេហា៕

រូបភាពភ្ញាក់ផ្អើលរបស់ កញ្ញា ហាស់ ឌីជូរលីន អាយុ១៧ឆ្នាំ ជាកញ្ញាឯកសំបកកង់រថយន្ត «Bridgestone» របស់ក្រុមហ៊ុន គង់ នួន
រូបភាពភ្ញាក់ផ្អើលរបស់ កញ្ញា ហាស់ ឌីជូរលីន អាយុ១៧ឆ្នាំ ជាកញ្ញាឯកសំបកកង់រថយន្ត «Bridgestone» របស់ក្រុមហ៊ុន គង់ នួន
រូបភាពកញ្ញា ហាស់ ឌីជូរលីន អាយុ១៧ឆ្នាំ ជាកញ្ញាឯកសំបកកង់រថយន្ត «Bridgestone» របស់ក្រុមហ៊ុន គង់ នួន

រូបភាពកញ្ញា ហាស់ ឌីជូរលីន អាយុ១៧ឆ្នាំ ជាកញ្ញាឯកសំបកកង់រថយន្ត «Bridgestone» បន្ទាប់ពីលោតសម្លាប់ខ្លួន

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]