កីទ្បា

រឿងរ៉ាវពិតទាំង១២​ ដែលអ្នកពុំធ្លាប់បានដឹងពី ស្តេចប្រដាល់ហ្វីលីពីន Pacquiao

សីលា ៦ ខែមុន

បរទេស៖ Manny “Pacman” Pacquiao គឺជាកីឡាករប្រដាល់មួយរូបដែលមានឈ្មោះបោះសម្លេង ជុំវិញពិភពលោក និងមានអ្នកគាំទ្រជាច្រើនលាននាក់ផងដែរ ជាពិសេសនៅក្នុងទ្វីបអាស៊ីយើងនេះ។

មុននឹងក្លាយជាអ្នកប្រដាល់ល្បីលំដាប់ពិភពលោក Pacquiao មានប្រវត្តិតស៊ូជាច្រើន តាំងពីកុមារភាព ដោយបានរស់នៅក្នុងរង្វង់គ្រួសារក្រីក្រ ប៉ុន្តែដោយសារតែក្តីស្រមៃ ទើបធ្វើឲ្យរូបគេមានថ្ងៃនេះ។

បើទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតបច្ចុប្បន្ននេះ Pacquaio កំពុងដើរផ្លូវនយោបាយ ជាសមាជិកសភាក្តី ក៏រូបគេនៅតែបន្តឡើងប្រកួតផងដែរ ដោយនៅខែកក្កដាខាងមុខនេះ ស្តេចប្រដាល់សញ្ជាតិហ្វីលីពីនរូបនេះ នឹងត្រូវប៉ះគ្នាជាមួយអ្នកប្រដាល់របស់ប្រទេសអូស្ត្រាលី Jeff Horn។ 

មុននឹងការប្រកួតមកដល់ ថ្ងៃនេះយើងសូមងាកចំណាប់អារម្មណ៍ប្រិយមិត្ត ឲ្យបានជ្រាបនូវរឿងរ៉ាវខ្លះៗ ដែលអ្នកគាំទ្រមួយចំនួន មិនសូវបានដឹងពីកីឡាកររូបនេះ ៖

១. របបអាហាររបស់ Pacquiao ភាគច្រើនគឺ បាយស ជាមួយសាច់មាន់ និងសាច់គោ ដែលគេទទួលទានសឹងតែជារៀងរាល់ថ្ងៃ

២. Pacquiao ទទួលទានតែទឹកក្តៅ ព្រោះទឹកត្រជាក់អាចធ្វើឲ្យប៉ះពាល់ដល់សុខភាព

៣. Pacquiao អង្គុយងើប ចំនួន ២៥០០ដងជាប្រចាំ នៅពេលដែលធ្វើការហ្វឹកហាត់ត្រៀមប្រកួត

៤. ក្នុងមួយថ្ងៃ Pacquiao ទទួលទានអាហារចំនួន៥ពេល និងផ្ទុកទៅដោយជាតិកាឡូរី ៨ពាន់កាឡូរី ដើម្បីធ្វើឲ្យខ្លួនប្រាណរបស់គេអាចរក្សាកម្លាំងបាន

៥. យ៉ាងហោចណាស់ក៏មានអ្នកគាំទ្រខ្ទង់៥០០នាក់ដែរ ដែលរត់តាមគេ នៅពេលដែលគេធ្វើលំហាត់ប្រាណរត់ពេលព្រឹក ក្នុងទីក្រុង Los Angeles

៦. ជានិច្ចកាល រៀងរាល់ពេលព្រឹក Pacquiao តែងតែអានគម្ពី

៧. Pacquiao ចូលចិត្តទទួលទាននំកញ្ចប់ «Butterfinger Peanut Butter Cup»

. ត្រឹមរយៈពេល១២ខែ Pacquiao បានជួបបុគ្គលល្បីៗ៣រូប Barack Obama , Clinton និង Prince Harry

៩. Pacquiao ជារឿយៗបណ្តើរកូនឆ្កែរបស់ខ្លួន រត់ជាមួយគ្នា និងនៅពេលរត់ហ្វឹកហាត់

១០. Pacquiao ធ្លាប់មានមុខងារជាវេរសេនីយនៅក្នុងកម្លាំងបម្រុងនៃកងទ័ពហ្វីលីពីន

១១. Floyd Maywheather គឺជាគូប្រកួតមិនដែលចាញ់ ទី៣ ដែល Pacquiao ធ្លាប់ប៉ះ

១២. Pacquiao ចូលចិត្តថតរូប ។

នេះបើយោងតាមការដកស្រង់ចេញពីប្រភពសារព័ត៌មានបរទេស Independent៕ 

ប្រភព : Independent

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload