ចិន៖  វីដេអូមួយត្រូវបានចែកចាយពេញបណ្តាញសង្គមចិន ដែលបានបង្ហាញអំពីសកម្មភាពរបស់ពេទ្យពីរនាក់ កំពុងវាយគ្នានៅក្នុងបន្ទប់វះកាត់។

វីដេអូនោះថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅទីក្រុង Lankao នៃខេត្តហឺណាន ប្រទេសចិន។  ដំបូងគេឃើញពេទ្យប្រុសម្នាក់ដោះស្រោមដៃគប់ទៅលើពេទ្យស្រីម្នាក់ទៀត ដែលកំពុងបំពេញការងារជាមួយគ្នា។ ភ្លាមៗស្រាប់តែពេទ្យស្រីនោះ តបតដោយហក់ទៅដាល់មួយដៃ។ មិនបង្អង់យូរ ពេទ្យប្រុសនោះ បានតបវិញជាច្រើនកណ្តាប់ដៃ ពេទ្យស្រីដួលទៅនឹងដីតែម្តង។

ការប៉ះទង្គិចគ្នានេះ បានធ្វើឲ្យបុគ្គលិកពេទ្យដទៃទៀតដែលនៅក្នុងបន្ទប់នោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្រោយកើតហេតុ ប៉ូលិសបានធ្វើការស៊ើបអង្កេតលើរឿងក្តីមួយនេះ។ មន្ត្រីប៉ូលិសមួយរូបបានប្រាប់ទៅកាន់អ្នកកាសែតថា ការវាយតប់នេះបានកើតឡើង បន្ទាប់ពីការវះកាត់ត្រូវបានធ្វើរួចរាល់ ហើយអ្នកជំងឺក៏បានយកចេញពីក្នុងបន្ទប់វះកាត់រួចហើយដែរ។  ការអះអាងនេះបានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គម ផ្ទុះសំណើចយ៉ាងខ្លាំង ដោយសារវីដេអូបានបង្ហាញយ៉ាងច្បាស់ថា នៅពេលដែលគ្រូពេទ្យពីរនាក់នោះកំពុងវាយគ្នា  គ្រូពេទ្យផ្សេងទៀតកំពុងវះកាត់អ្នកជំងឺនៅឡើយ៕

ចង់ដឹងថា ពេលវាយតប់គ្នានោះ ក្នុងបន្ទប់វះកាត់មានអ្នកជំងឺ ឬអត់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]