ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង ផ្លូវលេខ១៩២៦ ប្រវែង៤៩០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

ពិធីបើកការដ្ឋាននេះ ត្រូវបានចូលរួមដោយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុន ជីប ម៉ុង លែន និងអាជ្ញាធរមូលដ្ឋាន មានដូចជា លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី និងលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង លែន សង្ឃឹមថា ការឧបត្ថម្ភផ្លូវបេតុងមួយខ្សែនេះនឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះឲ្យមានភាពងាយស្រួលជាងមុន ខណៈរដូវវស្សារឈានជិតមកដល់ ក៏ដូចជាជួយកាត់បន្ថយភាពកកស្ទះនានាផងដែរ។

ក្រៅពីការឧបត្ថម្ភទាំងស្រុង ការស្ថាបនាផ្លូវបេតុងនេះ ក្រុមហ៊ុន ជីប ម៉ុង លែន ក៏នឹងផ្តល់ជាជំនួយបច្ចេកទេស សម្រាប់ការងារដាក់លូតាមបណ្តោយផ្លូវនេះផងដែរ៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]