រាជធានីភ្នំពេញ ៖ ក្រោយពីដឹងថា អ្នកនាងឃ្មឹបប្រកាសសុំចូលលេងកំប្លែងវិញ ខណៈនាងធ្លាប់សាងឈ្មោះនៅទីនោះ ពេលនេះត្រូវលោកពូកុយ បានយល់ព្រមឱ្យនាងវិលចូលមកវិញជាផ្លូវការហើយ ។ អ្វីដែលកាន់តែមានភាពអស្ចារ្យ គឺនាយហុងដា ដែលមើលមុខអ្នកនាងឃ្មឹបមិនចំ ក៏មានការបើកចិត្តទូលាយ ហើយយល់ព្រមឱ្យអតីតភរិយាខ្លួនមកសម្តែង ដោយមិនទើសទាល់ ដែលនេះជាកាយវិការល្អមួយរបស់នាយហុងដា ។
លោកកុយបានរំលឹកថា លោកមិនចង់បើកកកាយរឿងអតីតកាលរបស់នាយហុងដានិងឃ្មឹបទៀតទេ កុំយករឿងអតីតកាលមកនិយាយ សំខាន់នេះជារូបភាពថ្មីដែលត្រូវដោះស្រាយ ។ នាយកុយបាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយផេករបស់លោកហេង ឡុងជាគូស្នេហ៍របស់អ្នកនាងចន ច័ន្ទលក្ខិណាថា លោកសព្វថ្ងៃនេះ សមាជិកក្នុងក្រុមមានចំនួន១០រូប ហើយយើងបានសម្រេចចិត្តបញ្ចូលក្រុមម្នាក់ទៀត គឺនាងឃ្មឹបដែលជាអតីតតារាកំប្លែងរួមក្រុមដែរ ។
អ្វីដែលលោកមិនចង់បាននោះ គឺលោកមិនចង់ឃើញអ្នកមានសមត្ថភាពកប់ចោលទៅក្នុងអណ្តូង ឬនៅតែក្នុងអណ្តូងឡើយ ធាតុពិតនាងឃ្មឹបគឺមានទេពកោសល្យល្អណាស់ គាត់ចេះកំប្លែងពាក្យសំដីនិយាយកំប្លែងគឺល្អ ហើយចេះច្រៀងភ្លេងការ សំឡេងប្រើការបានសំខាន់ ឱ្យតែគាត់ខំនិងព្យាយាមម្តងទៀត ។
ក្នុងចំណោមសមាជិក១០រូប គឺតម្លៃសម្តែងម្តងៗ មានក្នុងនោះរួចអស់ហើយ ដោយមិនបានកាត់យកមកឲ្យឃ្មឹបនោះទេ គឺលោកយកចំណែកដែលជារបស់លោកផ្ទាល់ ចែកឱ្យឃ្មឹបតែម្តង ព្រោះលោកមិនចង់ឲ្យសមាជិកក្រុម មានសតិអារម្មណ៍ ឬគិតមិនល្អ ។ អ្វីដែលជាការណ៍យល់ឃើញ លោកសប្បាយចិត្តដែលនាយហុងដា បានបើកចិត្តទូលាយទទួលយកនាងឃ្មឹប១០០% ជាសមាជិកក្រុមសម្តែង ដោយមិនបានច្រានចោល ឬបដិសេធនេះ ហើយគឺជាការចង់បានរបស់លោកដែរ ក្នុងការចង់ឃើញពួកគេទាំងពីរ មានចិត្តត្រូវរ៉ូវគ្នាវិញ ដោយមិនមែនជាប្តីប្រពន្ធទៀតទេ តែយើងជាមិត្តភាពបងប្អូនសិល្បៈសម្តែង គឺសម្តែងជាមួយគ្នាឲ្យបានល្អ្ដូចពីមុននោះលោកសប្បាយចិត្តណាស់ទៅហើយ ។
តាមរយៈការវិលមកវិញរបស់នាងឃ្មឹប លោកសូមឲ្យបងប្អូនមេត្តាជួយគាំទ្រនាងឃ្មឹបឡើងវិញផង ហើយលោកក៏រំពឹងថា ក្រុមរបស់លោកនឹងលេចធ្លោបន្តទៀត ក្រោយពេលនាងឃ្មឹបចូលក្រុមព្រោះអាចថា គ្រប់អស់ហើយសម្រាប់អ្នកមានទេពកោសល្យល្អរបៀបលេងកំប្លែងរបស់ក្រុមលោក។ យ៉ាងណាមិញ នាងរ៉េន សុធារី ហៅឃ្មឹប ធ្លាប់តាំងចិត្តក្រោយប្រកាសចង់សម្តែងវិញថា នាងពិតជាចង់សម្តែងកំប្លែង ជាមួយក្រុមនាយកុយ និងជាមួយនាយហុងដា ដោយនាងអះអាងថា មិនគិតអ្វីក្រៅពីសុំជានាជាបងប្អូនមិត្តភាពមិនចង់ក្លាយជាអ្វីក្រៅពីសាងសន្តិភាពជាមួយគ្នាឡើយ ។
មហាជនបានសមតែងការអបអរសាទរ ខណៈដែលដឹងថា ក្រុមពូកុយបានត្រូវរ៉ូវគ្នាឡើងវិញ ពិសេសនាយហុងដា និងឃ្មឹបនិងរំពៃថាកាន់តែរួមគ្នាផ្តល់សំណើចចែកជូនអ្នកគាំទ្រជាបន្តទៀត៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]