ភ្នំពេញ៖ ដោយឃើញ នូវទុក្ខលំបាក របស់ តារាកំប្លែងស្រី ឃ្មឹប ដែលធ្លាក់ខ្លួនដុនដាប ខណៈពេលនេះ នាយ កុយ បានសម្រេចចិត្ត ជ្រើសរើសយកនាង ឲ្យចូលជាសមាជិកនៅក្នុងក្រុមកំប្លែងរបស់លោក។

នៅក្នុងគណនីហ្វេសប៊ុក របស់លោក ហេង ឡុង ដែលជាគូស្នេហ៍ អ្នកនាង ចន ច័ន្ទលក្ខិណា កំពុងតែធ្វើការLive Video ដែលឃើញ លោក បានសាកសួរ នាយ កុយ និង អ្នកនាង ឃ្មឹប។ ជាពិសេស នាយ កុយ ក៏បានរៀបរាប់ ពីរឿងរ៉ាវកាលពីមុន រវាង អ្នកនាង ឃ្មឹប ជាមួយនឹង អតីតស្វាមី លោក ហុងដាផងដែរ។

ការសម្រេចចិត្តរបស់ នាយកុយ ដែលជ្រើសរើស នាង ឃ្មឹប ចូលក្រុមកំប្លែង បានធ្វើឲ្យ អ្នកគាំទ្រសប្បាយចិត្ត យ៉ាងខ្លាំង ដែលនាយ កុយ បានជួយជីវភាពរបស់អ្នកនាង ឃ្មឹប បានមួយកម្រិត៕

ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]