ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងសម្លេងស្រទន់របស់ផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ ពេលនេះកំពុងតែកើតទុក្ខ ដោយសារតែខ្លួន មានជំងឺមិនទាន់អាចព្យាបាលឱ្យសះស្បើយបាន។ 

កាលពីយប់មិញ តារាចម្រៀងរូបនេះក៏បានបង្ហាញពីអាការៈជំងឺរបស់ខ្លួន ដែលកំពុងតែកើតមានគួរឱ្យព្រួយបារម្ភ។

ខាងក្រោមនេះគឺជាអ្វីដែលលោក សុគន្ធ ថេរ៉ាយុ បានរៀបរាប់ ក៏ដូចជាកំពុងសុំជំនួយពីមិត្តភក្តិទាំងអស់នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ឱ្យជួយខ្លួនផងដែរ។ លោក ថេរ៉ាយុ រៀបរាប់ប្រាប់ថា៖

«តើមានមនុស្សប៉ុន្មាននាក់កើតជំងឺដូចខ្ញុំ? ខ្ញុំក៏មិនយល់ដែរ ថាខ្លួនខ្ញុំកំពុងកើតជំងឺអ្វីឱ្យពិតប្រាកដដែរ។ 

ដឹងត្រឹមថាពេលល្ងាចឡើង ខ្ញុំចាប់ផ្តើមអស់កំលាំង ហត់ ទន់ដៃទន់ជើង ពិបាកដកដង្ហើម ចង់តែគេង ហើយបើគេងវិញមិនដឹងស្អីខ្លះទេហោះចូលមកពេញខួរ គិតនេះគិតនោះ ហើយញ៉ាំអីតិច បានមួយភ្លេតឆាប់ឃ្លានវិញ ពេលខ្លះក៏មានអារម្មណ៍ថាវិលមុខ ខ្ញុំមានអារម្មណ៍ថាខ្ញុំធុញ និងខឹងខ្លួនឯងណាស់មកកើតជំងឺឆ្កួតឡប់អីបែបនេះ រកតែធ្វើការងារអីឱ្យគេមិនបានពេញដៃពេញជើងទេ។ 

ហើយពេលខ្លះក៏បាក់ទឹកចិត្ត ចង់ឈប់ធ្វើអ្វីគ្រប់យ៉ាង។ ខ្ញុំពិតជាចង់បានសុខភាពខ្ញុំពីមុនមកវិញណាស់ មិនដឹងគ្រូពេទ្យណាអាចជួយខ្ញុំបានទេ? ខ្ញុំដេកពិបាកចិត្តរាល់ថ្ងៃខ្លាចវាកើតបែបនេះរហូត ជួយខ្ញុំផងលោកអើយខ្ញុំមិនចង់នៅបែបនេះទេ»។ 

ជូនពរលោក សុគន្ធ ថេរ៉ាយុ ឆាប់បានជាសះស្បើយពីជំងឺ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាខ្លះដែរ?

លោក សុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ