ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងចាស់វស្សា សេន ប៊ុនេថន បានបង្ហាញជាសាធារណៈអំពីមុខរបរកស៊ីថ្មីរបស់ខ្លួន គឺបើកហាងបោកគក់ដោយដាក់ឈ្មោះរបស់ខ្លួនតែម្តងហើយបង្ហាញទាំងរូបថតគ្រងខ្សែក្រវ៉ាត់ថែមទៀត។

អាជីវកម្មថ្មីនេះស្ថិតនៅផ្ទះលេខ4D ផ្លូវ ២៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ នេះជាការបង្ហោះជាសាធារណៈពីភរិយារបស់អ្នកប្រដាល់រូបនេះលើបណ្ដាញសង្គមហ្វេសប៊ុក និងបានសរសេរថា «មុខរបរថ្មីសម្រាប់ចិញ្ចឹមជីវិត សង្ឃឹមថារបរនេះនឹងជួយឲ្យជីវភាពគ្រួសារខ្ញុំបានរីកចំរើន។ វាជារបរដែលចេញពីញើសឈាមលើសង្វៀនប្រដាល់របស់ស្វាមីខ្ញុំ»

សេន ប៊ុនថេន ទើបវិលត្រឡប់មកពីប្រកួតនៅប្រទេសបារាំងកាលពីប៉ុន្មានថ្ងៃមុន និងឈ្នះបានខ្សែក្រវ៉ាត់១គ្រឿងមកស្រុកកំណើតវិញ។ មុនពេលចេញដំណើរទៅប្រទេសបារាំងអ្នកប្រដាល់រូបនេះបានឲ្យដឹងថា ការប្រកួតនៅប្រទេសបារាំងលើកនេះអាចជាការប្រកួតចុងក្រោយក្នុងអាជីពប្រដាល់របស់គេ ពីព្រោះអាយុកាន់តែច្រើន កម្លាំងក៏កាន់តែចុះខ្សោយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]