ភ្នំពេញ៖ ក្រោយពីចំណាយពេលជិតមួយសប្ដា៍ក្នុងការប្រកួត កីឡាបាល់ទះពានរង្វាន់អន្ដរជាតិស្រាបៀរលីអូ ចាប់ពីថ្ងៃទី ០៧ ឧសភា ដល់ថ្ងៃទី ១៣ ឧសភា ឆ្នាំ២០១៧ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិករួចមក យើងក៏អាចរកឃើញអ្នកទទួលពានរង្វាន់លេខមួយ ដែលនោះគឺជាក្រុមវិសាខា។

គួរឲ្យដឹងថា ក្រុម វិសាខា បានទទួលចំណាត់ថ្នាក់លេខមួយ ដោយយកឈ្នះ កងពលតូចអន្តរាគមន៍លេខ៣ (ចំណាត់ថ្នាក់លេខ២) ក្នុងលទ្ធផល ៣-០ នៅថ្ងៃចុងក្រោយ ខណៈដែលចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Vinh Long (វៀតណាម) និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម កំពង់ចាម។

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតនេះ គឺមានការចូលរួមពីសំណាក់បណ្ដាប្រទេសជិតខាងកម្ពុជាដូចជា ឡាវ ថៃ និងវៀតណាម ដែលចំនួនសរុបមាន ៨ក្រុម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]