(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារីក្រោមអាយុ ១៥ឆ្នាំកម្ពុជា (U-15) បានធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U15 Girls’ Championship 2017 ទៅហើយ បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃ ក្រោមថ្វីជើងក្រុមខ្លាំងថៃ ដោយលទ្ធផល ៦-០ មុននេះបន្ដិច នៅកីឡដ្ឋាន KM១៦ នៃទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ការប្រកួតនេះ តង់ទី១ ក្រុម U-15 នារីថៃ បានធ្វើការនាំមុខក្រុមកីឡាការិនីកម្ពុជា ៣-០ មុននឹងពួកគេបន្ថែម ៣គ្រាប់ទៀត នៅតង់ទី២។ ការបរាជ័យនេះដែរ បានធ្វើឲ្យក្រុម U-15 នារីកម្ពុជា មានឱកាសត្រឹមដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយរង់ចាំក្រុមចាញ់ នៃជំនួបរវាងក្រុម U-15 នារីហ្វីលីពីន និងមីយ៉ាន់ម៉ា នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ខណៈថៃ រង់ចាំក្រុមឈ្នះជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]