ភ្នំពេញ៖ បើយោងតាមទំព័រហ្វេកបុ៊កផ្លូវការរបស់ក្លិបបឹងកេត កីឡាករ Ajayi Gbenga Samuel ត្រូវបានក្លិបដែលមានដើមកំណើតក្នុងខេត្ដកំពង់ចាម ធើ្វការព្រមព្រៀងយករូបគេត្រលប់មកជួយក្លិបវិញ ក្រោយពីត្រូវក្រុមអាស៊ីអឺរ៉ុបយកទៅលេងបានពាក់កណ្ដាលរដូវកាល ពោលគឺជុំទី១ នៃលីកកំពូលកម្ពុជា Metfone Cambodia League។

Gbenga ធ្លាប់បានរួមរស់ជាមួយបឹងកេតតាំងពីឆ្នាំ ២០១៥ មុនផ្លាស់ទៅកាន់អាស៊ីអឺរ៉ុបនៅដើមរដូវកាលនេះ ហើយកីឡាករសញ្ជាតិនីហ្សេរីយ៉ា រូបនេះនឹងត្រឡប់មកបឹងកេតវិញដើម្បីជួយក្រុម ត្រៀមប្រជែងតំណែងជើងឯកលីកកំពូលកម្ពុជាក៏ដូចជាក្នុងការប្រកួតពានរង្វាន់អន្ដរជាតិសំខាន់ផ្សេងទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា លីកកំពូលកម្ពុជាបានប្រកួតបញ្ចប់ជុំទី១របស់ខ្លួនហើយ ដែលក្រុមឈរនៅកំពូលតារាងនោះគឺក្រុមព្រះខ័នរាជស្វាយរៀង មាន២៤ពិន្ទុ ខណៈដែលចំណាត់ថ្នាក់លេខ២គឺ ក្រុមក្រសួងការពារជាតិ មាន២១ពិន្ទុ ចំណាត់ថ្នាក់លេខ៣ ក្រុមណាហ្គាវើល មាន២១ពិន្ទុ និងចំណាត់ថ្នាក់លេខ៤ គឺក្រុមបឹងកេត មាន២០ពិន្ទុ ស្របពេលក្រុមដែលស្ថិតក្នុងតំបន់ដែលត្រូវគេកាត់ចោលនោះគឺក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា មាន៨ពិន្ទុ និងក្រុមគីរីវង់សុខសែនជ័យ មានត្រឹមតែ២ពិន្ទុប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]