(ភ្នំពេញ)៖ ជាការកត់សម្គាល់ តារាចម្រៀងស្រីខ្មែរ ដែលបកស្រាយបទចម្រៀងបរទេស បានល្អដំបូងគេ គឺកញ្ញា សុខ សីឡាលីន ខណៈបច្ចុប្បន្នក្លាយជាតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស ហើយត្រូវបានក្រសួងទេសចរណ៍លើកនាង ដើម្បីច្រៀងទទួលភ្ញៀវបរទេស លំដាប់ថ្នាក់ជាតិទៀតផង។

ប៉ុន្តែក្រោយពីវត្តមាន តារាចម្រៀងស្រីវ័យក្មេង កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាបេក្ខនារីកម្មវិធីលំដាប់ថ្នាក់ពិភពលោក «The voice Cambodia» ជាកូនក្រុមតារាចម្រៀង ឱក សុគន្ធកញ្ញា បង្ហាញខ្លួនចូលក្នុងពិភពសិល្បៈមក ត្រូវបានមហាជនចាត់ទុកថា ជារលកក្រោយមួយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន កោតសរសើរនាងថា ច្រៀងបទបរទេសបានល្អ។ ប៉ុន្តែក្រោយពេលនាងបកស្រាយបទ «Shape Of You» បែរជាមានមហាជនមួយចំនួន ធ្វើការរិះគន់នាងមិនសំចៃមាត់ទៅវិញ ថាច្រៀងមិនសូវច្បាស់។

ក្រៅពីកញ្ញា រ៉េត ស៊ូហ្សាណា គេឃើញមានតារាចម្រៀងស្រី រួមផលិតកម្មជាមួយគ្នា គឺកញ្ញា ប្រេម៉ា ជាតារាចម្រៀងស្រីតូចច្រឡឹង ប្រចាំផលិតកម្មភ្លេងរីខត បានបកស្រាយបទចម្រៀងនេះផងដែរ។ តែគេសង្កេតឃើញថា តារាចម្រៀងស្រីរាងតូចច្រឡឹងរូបនេះ បកស្រាយបានល្អជាងឆ្ងាយណាស់ បើប្រៀបធៀបនឹង រ៉េត ស៊ូហ្សាណា។ ពិសេសភាពច្បាស់ត្រង់អក្ខរាវិរុទ្ធ និងច្រៀងមិនបន្លំពាក្យឡើយ។

ក្រៅពីតារាចម្រៀងស្រីពីរដួងខាងលើ តារាចម្រៀងស្រីវ័យក្មេង រាងខ្ពស់ស្រឡះ គឺកញ្ញា អេម៉ា ក៏បានបកស្រាយបទចម្រៀងមួយបទនេះដែរ។ ប៉ុន្តែនាងបានធ្វើជាទំរង់មួយថ្មីជាងបទដើម ហើយនាងក៏ច្រៀងបានពីរោះ និងច្បាស់ល្អផងដែរ។

ពេលនេះ សូមទស្សនិកជន ជួលវាយតម្លៃមើលថា តារាចម្រៀងស្រីបីដួងខាងលើនេះ មួយណាច្រៀងបានល្អជាងគេ?

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រេម៉ា