ភ្នំពេញ៖ តើជាការចៃដន្យមែនទេ ដែលកាលពីប៉ុន្មានថ្ងៃមុន មាននារីវ័យក្មេងម្នាក់ បានលោតសម្លាប់ខ្លួន លើអគារមួយកន្លែង ស្ថិតនៅរាជធានីភ្នំពេញ ហើយស្រាប់តែថ្ងៃនេះ មានស្រីស្អាតម្នាក់ទៀត ជាតារាម៉ូដែល ហាស់ ឌីជូរលីន បានលោតសម្លាប់ខ្លួនដែរ ដែលជាកន្លែងតែមួយ

អ្វីដែលគេចាប់អារម្មណ៍ នៅក្នុង គណនីហ្វេសប៊ុក របស់តារាម៉ូដែលរូបនេះ បានបង្ហាញ និងសសេរសារ ខាងលើ រូបថតម្នាក់ស្រីដែលស្លាប់ កាលប៉ុន្មានថ្ងៃមុនថា «RIP បងស្រីរបស់ខ្ញុំ មិនគួរចឹងសោះ»។

តើអ្នកទាំងពីរ ជាអ្វីនឹងគ្នា? ជាបងប្អូននឹងគ្នា តើមែនទេ?

ក្នុងនោះដែរ ក៏មានមតិមួយចំនួន បានពោលថា អាចជា អ្នកទាំងពីរជាបងប្អូន ហើយចង់លោតសម្លាប់តាមគ្នា។ រីឯអ្នកខ្លះថា ដោយសារតែអ្នកទាំងពីរ មានវិបត្តិផ្លូវចិត្តដូចគ្នា មិនមែនលោតតាមគ្នាដូចអ្វីគេយល់ឃើញនោះទេ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

សាររបស់ កញ្ញាហាស់ ឌីជូរលីន កាលប៉ុន្មានថ្ងៃមុន
នារីវ័យក្មេងម្ន​ាក់ បានលោតសម្លាប់ កាលពីប៉ុន្មានថ្ងៃមុ​ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]