ភ្នំពេញ៖ បច្ចុប្បន្នវិស័យសិល្បៈមានការរីកចម្រើនខ្លាំងណាស់   ដូច្នេះការស្លៀកពាក់របស់តារា ក៏មានការវិវឌ្ឍទៅតាមសម័យកាលផងដែរ។  អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញតារាកម្ពុជាមួយចំនួន តែងនិយមស្លៀកពាក់ម៉ូតផ្សេងៗពីគ្នា   មានទាំងម៉ូតសុភាព  ម៉ូតស៊ិចស៊ី  ម៉ូតបុរាណ និងម៉ូតសម័យជាដើម ហើយក៏មានម៉ូតមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលទៅនឹងម៉ូតពេញនិយមនៅបរទេសផងដែរ។

ទោះជាយ៉ាងណា ថ្មីៗនេះតារាស្រីកម្ពុជាមួយចំនួនបាននិយមស្លៀកពាក់ម៉ូតបែបរោមសត្វ ដែលធ្វើឲ្យរូបសម្រស់របស់ពួកគេកាន់តែស្អាត និងទាក់ទាញមួយកម្រិតទៀត។ លើសពីនេះតារាស្រីដែលចូលចិត្តស្លៀកពាក់បែបរោមសត្វទាំងនោះ មិនមែនមានអាវបែបរោមនេះតែមួយពណ៌នោះទេ មានតារាខ្លះ មានដល់ទៅ៣ ទៅ ៤ពណ៌ឯណោះ។ នេះទំនងជាគាត់ស្រលាញ់អាវម៉ូតនេះខ្លាំង និងចូលចិត្តពាក់ដើម្បីតម្រូវបានគ្រប់កម្មវិធី។ តោះ! សូមទស្សនារូបភាពខាងក្រោម៖

១. អ្នកនាង ពេជ្រ សោភា

២. កញ្ញា ឈិត សុវណ្ណបញ្ញា

៣. កញ្ញា ទេព បូព្រឹក្ស

៤. អ្នកនាង សុខ ស្រីនាង

៥. កញ្ញា ប៉ាច គីមមួយ 

បន្ទាប់ពីប្រិយមិត្តបានទស្សនារូបភាពទាំងអស់នេះហើយ តើអ្នកអាចប្រាប់បានទេថា តារាស្រីរូបណា ពាក់អាវរោមសត្វបានស្អាត និងទាក់ទាញជាងគេ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា