ភ្នំពេញ ៖ អតីតតារាកំប្លែង ដែលធ្លាប់មានឈ្មោះបោះសំឡេង អ្នក នាង រ៉េន សុធារី ហៅ ឃ្មឹប រយៈពេលប៉ុន្មានថ្ងៃនេះ ហាក់ត្រូវបានមហាជន ចាប់អារម្មណ៍ទៅលើខ្សែជីវិតនាង ក្រោយពីបាត់មុខពីសិល្បៈរយៈពេល៦ឆ្នាំ ។ ក្រោយពីនាងបានជួបរឿងរ៉ាវឈឺចាប់ កូនប្រុសត្រូវជាប់គុក មួយជីវិតបានធ្វើឲ្យនាងសម្រេចចិត្ត ត្រឡប់មកបន្តការងារសិល្បៈ និងរស់នៅភ្នំពេញ ដើម្បីមានឱកាស បាននៅជិតកូនប្រុស។

អ្នកនាង ឃ្មឹប បានរៀបរាប់ទាំងភ្នែករហាម ខណៈពេលដែលអ្នកនាង ចូលរួមញ៉ាំ អាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន បាយ័ន បឹងស្នោ ដែលក្នុងនោះ អ្នកនាង បាន ទទួល អំណោយ មួយចំនួន ពីក្រុម អ្នក នាង ចន ច័ន្ទលក្ខិណា ម្ចាស់ ហាង បាយ័ន បឹងស្នោ ថា ដំបូងឡើយនាងគិតថា ចង់រស់នៅឆ្ងាយពីសិល្បៈស្ងប់ស្ងាត់ មិនគិតថាត្រឡប់មកវិញទេ ព្រោះថានាងបានបាក់ទឹកចិត្តលែង ចង់ជួបមហាជន ចង់រស់នៅតាមយថាកម្ម តែបន្ទាប់ពីនាងបានទទួលដំណឹងរឿង កូននាងក៏ប្រញាប់ធ្វើដំណើរពី ខេត្តបន្ទាយមានជ័យ មកមើលកូន នាងមិននឹកស្មានថា កូនមានរឿងដល់ថ្នាក់ ជាប់ពន្ធនាធាគារ មួយជីវិតបែបនេះទេ។

អ្នកនាងបន្តថា អ្វីដែលអ្នកនាងត្រូវធ្វើគឺ ត្រូវរស់នៅភ្នំពេញរកការងារធ្វើ (ការងារសិល្បៈ) ដើម្បីបានលុយខ្លះទៅមើលកូនប្រុស ។ ម្យ៉ាងបើនាងត្រឡប់ទៅខេត្ត ក៏មិនដឹងថារំពឹងអ្វីរកស៊ីអ្វី ដើម្បីបានប្រាក់មកមើលកូនទេ ។

ជាមួយគ្នានោះដែល អ្នកនាង ឃ្មឹប ក៏បានលើកដៃសំពះសារភាព នូវសុំទោស ដល់នាយ ហុងដា អតីតស្វាមី ក្រោយនាងប្រើ ពាក្យចោទទៅលើ នាយ ហុងដា ថា «ញៀនល្បែងនិង ស្រី» គឺនាងនិយាយ មិនបានពិចារណា គិតគូវែងឆ្ងាយ ដែលនេះជាកំហុសនាង ធ្វើឱ្យប៉ះពាល់ អារម្មណ៍ បង ហុងដា ណាស់ ។

អ្នកនាងបន្តថា សុំដល់លោក ហុងដា រាប់អានគ្នា ជាមិត្តភាព ជាបងប្អូនទៅវិញទៅមក ឫបើអាចមានឱកាសចាប់គូគ្នាសម្តែង ក៏រឹតតែល្អ នាងគ្មានគិតអ្វី ក្រៅពីមិត្តភាពការចងចាំ គ្នា ដោយ សន្តិវិធី នោះ ទេ ពេល នេះ ដោយ គ្មានគិត អ្វី ក្រៅពី មូលហេតុ នេះ ឡើយ ។ ដោយសារតែនាង អាណិតកូនប្រុស ចង់នៅភ្នំពេញ ក្បែរកូនដើម្បី ជា កម្លាំងចិត្តខ្លាចកូន គិតខ្លី ពេលមានរឿង ចឹងណាមួយ នៅ ក្មេងទៀត ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]