ថ្ងៃនេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តងាកមកស្គាល់មុខមាត់ និងសម្រស់ពិតរបស់ភរិយា មហាសេដ្ឋីលំដាប់ពិភពលោកវិញម្តង។

ចង់ដឹងថា ពួកគេមានសម្រស់ស្អាតបែបធម្មជាតិបែបណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. លោក Mark Zuckerberg និងភរិយា Priscilla Chan 

តម្លៃទ្រព្យសម្បត្តិសុទ្ធរបស់ Mark គឺមានជាង ៥០ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០១៦។ គាត់ជួបជាមួយប្រពន្ធ នៅឯសាកលវិទ្យាល័យ Harvard និងបានរៀបការនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១២។ បច្ចុប្បន្នពួកគេ​មានកូនស្រីម្នាក់។

២. លោក Warren Buffett និងភរិយា Astrid Menks 

លោក Warren ជាវិនិយោគិនដ៏ល្បីល្បាញរបស់ពិភពលោក ដែលមានតម្លៃទ្រព្យសម្បត្តិជាង ៧០ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០១៦។ គាត់បានជួបជាមួយនឹងប្រពន្ធរបស់គាត់ កាលពីពេលដែលអ្នកស្រីកំពុងធ្វើការជាអ្នករត់តុ នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៧០ ដោយពួកគេទាំងពីរ មានគម្លាតអាយុខុសគ្នា ១៦ ឆ្នាំ។

៣. លោក Bill Gates និងភរិយា Melinda Gates 

ទ្រព្យសម្បត្តិសុទ្ធរបស់ Bill មានតម្លៃជាង ៨០ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០១៦។ គាត់បានជួបជាមួយប្រពន្ធរបស់គាត់ នៅចុងទសវត្សឆ្នាំ ១៩៨០ ក្នុងសន្និសីទក្រុមហ៊ុន Microsoft ដែលអ្នកស្រីជាបុគ្គលិកនៅទីនោះ។ ពួកគេរៀបការនៅឆ្នាំ ១៩៩៤។ ពួកគេមានកូនចំនួន ៣ នាក់។

៤. លោក Larry Page និងភរិយា Lucinda Southworth 

ស្ថាបនិកក្រុមហ៊ុន Google មួយរូបនេះ មានទ្រព្យសម្បត្តិសុទ្ធជាង ៣០ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០១៦។ ភរិយារបស់គាត់ មិនចូលចិត្តចំណាប់អារម្មណ៍ពីសាធារណជនឡើយ ហេតុនេះទើបមិនសូវមានព័ត៌មានទាក់ទងនឹងអ្នកស្រីឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ គឺពួកគេរៀបការភ្លាមៗ បន្ទាប់ពីស្គាល់គ្នាបាន ២ ទៅ ៣ ខែប៉ុណ្ណោះ។

៥. លោក Jeff Bezos និងភរិយា MacKenzie Bezos 

ស្ថាបនិកក្រុមហ៊ុនយក្ស Amazon រូបនេះ មានតម្លៃទ្រព្យសម្បត្តិជាង ៦០ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០១៦។ គាត់ជួបជាមួយប្រពន្ធរបស់គាត់ ក្នុងឆ្នាំ ១៩៩២។ មួយឆ្នាំក្រោយមក ពួកគាត់បានរៀបការ និងមានកូនៗដល់ទៅ ៤ នាក់ទៀតផង។

៦. លោក Richard Branson និងភរិយា Joan Branson 

ស្ថាបនិកក្រុមហ៊ុន Virgin Group រូបនេះមានតម្លៃទ្រព្យសម្បត្តិជាង ៥ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០១៦។ គាត់បានជួបជាមួយអ្នកស្រី Joan ក្នុងហាងលក់វត្ថុបុរាណមួយ។ ថ្វីត្បិតអ្នកស្រីរៀបការហើយក្តី ក៏អ្នកស្រីសម្រេចចិត្តលែងលះ និងរៀបការជាមួយលោក Richard វិញ។

៧. លោក Bernard Arnault និងភរិយា Hélène Mercier 

ម្ចាស់ក្រុមហ៊ុន Dior, Givenchy, Selin, Hennessy ជាដើម -ល-  រូបនេះ មានតម្លៃទ្រព្យសម្បត្តិជាង ៣០ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០១៦។ ទំនាក់ទំនងរបស់ពួកគេចាប់ផ្តើមដោយសារតែតន្រ្តី ដែលអ្នកស្រី Hélène ជាអ្នកជំនាញខាងលេងព្យ៉ាណូ។ ពួកគេរៀបការក្នុងឆ្នាំ ១៩៩១។ សព្វថ្ងៃមានកូនក្នុងបន្ទុកទាំងអស់ ៥ នាក់ ក្នុងនោះមានកូនជាមួយប្រពន្ធមុន ចំនួនពីរនាក់។

៨. លោក Michael Dell និងភរិយា Susan Dell 

ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យា Dell រូបនេះមានតម្លៃទ្រព្យសម្បត្តិជាង ២០ ពាន់លានដុល្លារ។ គាត់ជួបជាមួយប្រពន្ធគាត់ តាមរយៈការណាត់ជួបចៃដន្យមួយ។ អ្នកស្រី Susan គឺជាអត្តពលិកអាជីព ដែលចេះហែលទឹក ជិះកង់ និងរត់បានយ៉ាងលឿន។ សព្វថ្ងៃនេះ ពួកគេមានកូនចំនួន ៤ នាក់ហើយ។

៩. លោក Michael Bloomberg និងភរិយា Diana Taylor 

លោក Michael Bloomberg គឺជាអ្នកនយោបាយ សហគ្រិន និងជាអតីតអភិបាលក្រុងញូវយ៉ក ដែលមានតម្លៃទ្រព្យសម្បត្តិជាង ៤០ ពាន់លានដុល្លារ។ គាត់បានលែងលះគ្នាជាមួយប្រពន្ធមុន និងរស់នៅជាមួយអ្នកស្រី Diana តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។

១០. លោក David Koch និងភរិយា Julia Koch 

លោក David Koch គឺជាប្រធាននៃសាជីវកម្ម ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងកែច្នៃប្រេងគីមី អំបោះពណ៌ និងបាស្ទិច ដែលមានតម្លៃទ្រព្យសម្បត្តិជាង ៤០ ពាន់លានដុល្លារ។ គាត់រៀបការជាមួយអ្នកស្រី Julia រយៈពេល ២០ឆ្នាំមកហើយ និងមានកូនៗ ៣ នាក់។ អ្នកស្រី ក៏មិនសូវជាចេញមុខក្នុងទីសាធារណៈប៉ុន្មានឡើយ៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]