ភ្នំពេញ៖ ធ្មេចបើកៗក៏ជិតដល់ ថ្ងៃមង្គលការរបស់ តារាចម្រៀងសម្លេងធ្ងន់ ប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ជាមួយនឹងគូដណ្តឹងជាទីស្រលាញ់ទៅហើយ ពោលគឺអ្នកទាំងពីរនាក់ នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី២១ ខែឧសភា ខាងមុខនេះហើយ។

ជាការពិតណាស់ ហើយកាលពីម្សិលមិញនេះផងដែរ លោក ឆាយ វីរៈយុទ្ធ ក៏បានបញ្ចេញនូវវីដេអូ Pre-Wedding ថតរូបមុនពេលរៀបការយ៉ាងផ្អែមល្អែមជាមួយនឹង គូដណ្តឹងស្រស់ស្អាត កញ្ញា សែ ចាន់ឌីផងដែរ ។

ដោយក្នុងនោះ យើងសង្កេតឃើញថា ការតុបតែងថតរូបមុនរៀបការរបស់លោក គឺមានរៀបចំជាការតែងឈុតបែបប្រពៃណីបុរាណ និងមានជាឈុតបែបសម័យផងដែរ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន។ 

បន្ថែមពីនេះ អ្នកគាំទ្រជាច្រើនក៏រង់ចាំមើលថា តើពិធីមង្គលការរបស់តារាចម្រៀងរូបនេះ មានភាពអធិកអធមកម្រិតណានោះ៕

តោះទស្សនាវីដេអូ Pre-weddingទាំងអស់គ្នា៖    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ