ភ្នំពេញ៖ អតីតកំពូលអ្នកប្រដាល់កែងឆេះ ជង្គង់ហោះ លោក អេ ភូថង បានរំលឹកអនុស្សាវរីយ៍ ក៏ដូចជាបណ្ដាំមួយចំនួនរបស់ព្រឹទ្ធាចារ្យអាជ្ញាកណ្ដាលលោក ជ័យ ប៊ុនឈឿ កាលលោកនៅមានជីវិតដែលធ្លាប់ធើ្វការជាមួយគ្នា។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ PNN លោក អេ ភូថង បានប្រាប់ថា លោកជ័យ ប៊ុនឈឿ តែងតែផែ្ដផ្ដាំឲ្យរូបលោកខិតខំហ្វឹកហាត់ និងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីជាផ្លូវទៅកាន់ភាពជោគជ័យក្នុងអាជីពជាអ្នកប្រដាល់ និងហាមកុំឲ្យខ្លួនដើរលេងច្រើន។ 

គ្រូបង្វឹកថ្នាក់ជាតិដែលនឹងត្រៀមដឹកនាំក្រុមកម្ពុជា ប្រកួតក្នុងព្រឹត្ដិការណ៍ Sea Game ឆ្នាំ២០១៧ បានបន្ដថា ការបាត់បង់ព្រឹទ្ធាចារ្យអាជ្ញាកណ្ដាល ជ័យ ប៊ុនឈឿ គឺជាការបាត់បង់ធនធានក្នុងវិស័យកីឡាប្រដាល់គុនខែ្មរ ព្រោះបុរសវ័យជាង៧០ឆ្នាំរូបនេះ ជាអាជ្ញាកណ្ដាលដែលកាត់ក្ដី សុក្រឹតភាព យុត្ដិធម៌ និងមានឈ្មោះបោះសម្លេងក្នុងវិស័យកីឡាប្រដាល់ថែមទៀតផង។

គួរបញ្ជាក់ផងដែរថា អតីតអាជ្ញាកណ្ដាលរូបនេះទើបទទួលមរណភាពនៅយប់ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅឯខេត្តបាត់ដំបង ដោយរោគាពាធ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]