ភ្នំពេញៈ ទោះការវិល​ចូល​ទ្រនុំ​ចាស់​មិនបាន​មួយឆ្នាំផង​ តារាចម្រៀង​ស្រីស្រគត់​ស្រគុំ​ កញ្ញា សុគន្ធ និសា​ មានបទ​ចម្រៀង​ថ្មីៗ​ជាច្រើន​ច្រៀង​ដែលសុទ្ធ​តែជា​បទ​សម្រិត​សម្រាំង ព្រមទាំងថត​ខ្សែភាពយន្ត​ភាគ​ថ្មីមួយ​​សម្រាប់ទូរទស្សន៍​ហង្ស​មាសផងដែរគឺរឿង «សិសិររដូវក្នុងបេះដូង»។

បន្ទាប់​ពីវិល​ត្រឡប់​ជា​ថ្មីមក​កាន់​ផលិតកម្ម​ ហង្ស​មាស​ តារាចម្រៀង​សុគន្ធ​ និសា ចាប់ផ្តើម​មានមុខមាត់ជាថ្មី។ មាន​មុខ​មាត់​ព្រោះតែ​ឱកាស​ទទួល​បានបទច​ម្រៀង​តំណែងតួឯកក្នុងរឿងភាគនិង ធ្វើជាគណកម្មការកម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ជាដើម។​ ទោះបីជា​ឱកាស​ក្លាយជាតារា​តំណាងផលិត​ផលច្រើនដូច​ប៉ុន្មាន​ឆ្នាំមុន​ក្តី​ក៏កេរ្តិ៍​ឈ្មោះ​របស់នាង​បានហក់ឡើងទៅតាមបទចម្រៀងពេញ​និយម​មួយចំនួន។

បទចម្រៀងដែលកំពុងទទួលបានការពេញនិយមពីសំណាក់អ្នកស្តាប់គឺបទ «បើស្រឡាញ់ម្តេចទុកអូនចោល» «មាតាដៃមួយ រយ» និង បទ«មនុស្សអស់តម្លៃ»ជាដើម ។

ក្រៅពី​បានបទចម្រៀង​ថ្មីៗ​ជាច្រើនបន្តបន្ទាប់ តារា​ស្រីស្រគត់​ស្រគុំ​រូបនេះ​ក៏ទទួលបានការងារថត​ខ្សែភាពយន្ត​ភាគ​ថ្មីមួយ​​សម្រាប់ទូរទស្សន៍​ហង្ស​មាសផងដែរគឺរឿង «សិសិររដូវក្នុងបេះដូង» ដោយ​នាង​នឹងត្រូវ​បាន​តំណែង​ជាតួ​ឯក​រួម​ជាមួយ​តារា​ចម្រៀង​សម្បូរមន្ត​ស្នេហ៍​លោក​ឆន សុវណ្ណរាជ​។

បើតាមផលិតករ​ម្នាក់សុំមិនបញ្ចេញឈ្មោះឲ្យភ្នាក់ងារយើងដឹងថា ​ភាព​យន្ត​ភាគ​​នេះ​បាន​បញ្ចប់​ការផលិត​ហើយ​កាលពី​ពេលថ្មីនេះ គឺនៅតែ​ថ្ងៃ​ចាក់បញ្ចាំង​ប៉ុណ្ណោះ ដែល​គេរំពឹងថា​នឹងអាច​ទាក់ទាញ​អ្នកនិយម​ទស្សនាភាពយន្ត​ភាគ​បានច្រើន​ ពិសេស​គឺលើកមុខ​មាត់​សុគន្ធ និសា​។ ជា​រឿង​មនោសញ្ចេតនាស៊ីជម្រៅនិងស្រប​ទៅតាម​បុគ្គលិក​លក្ខណៈ​សម្តែង​របស់​សុគន្ធ និសា ។

សូមជម្រាបថា ក្រៅពីលើកមុខមាត់ សុគន្ធ និសា ខ្លាំងខាងផ្នែកច្រៀង​និងសម្តែងនោះ ផលិតកម្ម​ក៏បានផ្តល់​ឱកាសឲ្យ​នាងក្លាយ​ជាគណៈ​កម្មការក្នុង​កម្មវិធី​ប្រឡងចម្រៀង​លំដាប់​ពីភពលោក​មួយ​ដែរ​គឺ​កម្ម​វិធី​ប្រឡង​ចម្រៀង​កុមារ លំដាប់​ថ្នាក់​ពិភព​លោក The Voice Kids Cambodiaដោយចា​ប់​ផ្តើម​ទទួល​ពាក្យ​ជា​ផ្លូវ​ការ​ហើយ នឹង​ដំណើរ​ក្នុង​ពេល​ខាង​មុខ​ដ៏​ខ្លី​ខាង​។ គណៈកម្មការ​បនេះនឹងផ្តល់ការ​វវាយ​តម្លៃ​និងបង្វឹក​កូនក្រុម ជាមួយដៃគូ​ប្រជែង​លោកព្រាប​សុវត្ថិ​ និងកញ្ញា ​ឱក សុគន្ធកញ្ញ​។ ត្រង់​ចំណុច​នេះ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ពី​ដំបូង​មក​ម្ល៉េះ​​ថា សុគន្ធ និសា ចូល ហង្ស​មាស​វិញ ដោយ​សារតែ​ថ្នូរ នឹង​កម្មវិធី​លំដាប់​ពិភព​លោក ទើប​នាង​ដាច់​ចិត្ត​ចោល​ផលិត​កម្ម​ថោន​៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា