ភ្នំពេញ៖ Kia ជាផ្លាកសញ្ញារថយន្តដ៏ល្បីបំផុត ដែលកំពុងពេញនិយមនៅក្នុងប្រទេសកូរ៉េ បណ្តាប្រទេសជាច្រើននៅក្នុងទ្វីបអឺរ៉ុប ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។ ឥឡូវនេះ Kia បានបង្ហាញវត្តមានរថយន្តជំនាន់ថ្មី គឺ Kia Picanto ២០១៨ ដែលបានច្នៃប្រឌិតឡើងយ៉ាងផ្ចិតផ្ចង់ដើម្បីបំពេញចិត្តយុវវ័យ និងជាពិសេសនោះគឺ សម្រាប់ក្រុមគ្រួសារដែលទើបតែរៀបការ ឬ គ្រួសារខ្នាតតូច។

តើ Kia Picanto ២០១៨ មានលក្ខណៈពិសេសអ្វីខ្លះសម្រាប់យុវវ័យ និងគ្រួសារខ្នាតតូច?

ជាការពិត Kia Picanto ២០១៨ ជាប្រភេទរថយន្ត Smart City ដែលមានរូបរាងតូចល្មម ប៉ុន្តែមានថាមពលខ្លាំង អាចសម្រមបានគ្រប់ស្ថានភាពផ្លូវ។ រថយន្ត Kia ម៉ូដែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីន ប្រភេទ Kappa Eco Prime ដែលអាចជួយឲ្យម៉ាស៊ីនស្ទុះខ្លាំង និងស៊ីសាំងតិច ត្រឹម ៣.៩លីត្រតែប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរ១០០គីឡូម៉ែត្រ។ លើសពីនេះ Picanto ២០១៨ ក៏មានភ្ជាប់ជាមួយ ប្រព័ន្ធ NVH ដែលជួយកាត់បន្ថយសម្លេង និងរក្សាបានភាពស្ងាត់នៃម៉ាស៊ីន អមដោយចង្កឹះលេខ ៤Speed ដែលអាចធ្វើឲ្យលោកអ្នកបើកបរបានយ៉ាងលឿន ពោរពេញដោយផាសុកភាព ជាពិសេស អាចវ៉ាជែងក្នុងស្ថានភាពផ្លូវស្ទះបានយ៉ាងងាយ។

បន្ថែមពីនេះ រថយន្ត Kia Picanto ២០១៨ ក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើន ដើម្បីផ្តល់នូវទំនុកចិត្តជូនដល់អ្នកបើកបរ និងអ្នកដំណើរផងដែរ។ តួដែកដ៏រឹងមាំ រួមជាមួយប្រព័ន្ធហ្វ្រាំង ABS និងពោងសុវត្ថិភាពចំនួន ២ អាចផ្តល់នូវសុវត្ថិភាពខ្ពស់។ ប្រព័ន្ធភ្លើងចង្កៀងមុខអូតូ ផ្លាស់ប្តូរទៅតាមស្ថានភាព។ មិនតែប៉ុណ្ណោះ ដៃចង្កូតនៃរថយន្ត ក៏មានភ្ជាប់ជាមួយប៉ូតុងបញ្ជាច្រើនប្រភេទ ព្រមទាំង ប្រព័ន្ធ Bluetooth និងដុយ USB ថែមទៀតផង។ ជាពិសេសនោះគឺ ប្រព័ន្ធ Smart Key ដែលផ្តល់នូវភាពងាយស្រួល និងទាន់សម័យដល់អ្នកបើកបរ ក៏មាននៅលើរថយន្ត Kia Picanto ២០១៨ នេះដែរ។

បច្ចេកវិទ្យាទំនើបអស្ចារ្យបែបនេះទៅហើយ រូបរាងវិញក៏មិនធម្មតាដែរ។ រូបរាងខាងក្រៅនៃរថយន្ត Kia Picanto ២០១៨ ត្រូវបានបង្កើតឡើង យ៉ាងប្រណិត និងទាន់សម័យ ពោរពេញដោយអំណាច ប៉ុន្តែទន់ភ្លន់ គួរឲ្យស្រឡាញ់ ប្រៀបដូចជារថយន្តប្រភេទ ស្ព៉ត។ យ៉ាន់កង់ច្នៃប្រឌិតឡើងយ៉ាងពិសេសទំហំ១៥អ៊ីង អមដោយដៃទ្វារក្រូម៉េ ដែលផ្តល់នូវពន្លឺចែងចាំងចេញពីរថយន្ត ជាមួយនិងកញ្ចក់ទាំងសងខាង បំពាក់ដោយភ្លើងស៊ីញ៉ូ ផ្តល់ទាំងភាពស្រស់ស្អាត និងសុវត្ថិភាព។ ផ្នែកខាងក្រោយ កាន់តែអស្ចារ្យជាមួយនឹង ស្តុបរាងជាអក្សរ C បង្កប់ដោយអំពូល LED ដែលកាន់តែបន្ថែមភាពប្រណិតដល់រថយន្តបន្ថែមទៀត។ ស្តុបលើក្រោម សរុបចំនួន៥ទីតាំង អាចផ្តល់ជាសញ្ញាដល់អ្នកបើកបរផ្សេងទៀតបានយ៉ាងច្បាស់ មិនថាពេលមេឃភ្លៀងខ្លាំង ចុះអាប់ ឬ យប់ងងឹតយ៉ាងណានោះទេ។

ចំនែកឯរូបរាងខាងក្នុងវិញ ត្រូវបានរចនាឡើងយ៉ាងធំទូលាយ ជាមួយកៅអ៊ីអង្គុយ ដែលអាចបត់បែនបានតាមចំនូលចិត្តរបស់អ្នកដំណើរ។ ដៃចង្កូត និងចង្កឹះលេខ ស្រោមស្បែកយ៉ាងពិសេស ផ្តល់នូវប្រណិតភាព និងភាពថ្លៃថ្នូរ រួមជាមួយនិងកុងទ័រ ភ្លឺរលោង ច្បាស់ និងទាន់សម័យតែម្តង។ ចំនែកឯ កាបីនខាងក្រោយវិញ មានភាពធំទូលាយ ងាយស្រួលដាក់សម្ភារៈ ទោះបីជាធ្វើដំណើរទៅទីជិត ឬឆ្ងាយ ក៏លោកអ្នកអាចរីករាយបានជាមួយ រថយន្ត Kia Picanto ២០១៨ ដ៏គួរឲ្យស្រឡាញ់នេះបានដែរ។

កាន់តែពិសេស ជម្រើស ១១ពណ៍ នៃរថយន្ត Kia Picanto ២០១៨ នឹងផ្តល់នូវភាពរីករាយក្នុងជ្រើសរើសតាមចំណង់ចំណូលចិត្ត ក្នុងតម្លៃត្រឹមតែ ២៣ ៣០០ ដុល្លារតែប៉ុណ្ណោះ។ ឪពុកម្តាយ ឬអាណាព្យាបាល អាចទិញរថយន្ត Kia Picanto ២០១៨ ដ៏ស្រស់ស្អាតនេះ សម្រាប់កូនៗរបស់លោកអ្នក ជាកាដូក្នុងថ្ងៃពិសេសរបស់ពួកគេ។ មិនតែប៉ុណ្ណោះ សម្រាប់គូរស្នេហ៍ដែលទើបរៀបការ ឬមានសមាជិក ៤-៥ នាក់ ក៏សាកសមជាមួយរថយន្ត Kia Picanto ២០១៨ នេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែម និងការទស្សនារថយន្តដ៏ទាន់សម័យ និងសន្សំសំចៃខ្ពស់នេះ សូមធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់កន្លែងដាក់តាំងបង្ហាញរថយន្ត KIA ដែលនៅជិតលោកអ្នក ឬ តាមរយៈទំព័រហ្វេសប៊ុក Kia Motors Cambodia៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]