ភ្នំពេញ៖ កីឡាការនីហែលទឹក និងជាម្ចាស់មេដាយមាសកីឡាជាតិកម្ពុជា ហែមថុន វិទីនី បានប្រកាសប្រាប់អ្នកគាំទ្រឲ្យបានជ្រាបថា មានគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន បង្កើតឡើងដោយដាក់ឈ្មោះរបស់នាង ដូច្នេះអ្នកគាំទ្រទាំងឡាយគួរប្រុងប្រយ័ត្ន។

ហែមថុន វីទីនី បានសរសេរបញ្ជាក់យ៉ាងលម្អិតនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «នាងខ្ញុំសូមជំរាបថា acc ទាំងអស់នេះមិនមែនជាកម្មសិទ្ធរបស់ខ្ញុំទេ acc ផ្លូវការរបស់ខ្ញុំមានតែមួយនេះទេ បើលោកអ្នកមាន friends ជាមួយaccទាំងអស់នេះ សូមជួយ unfriend ផងហើយបើមានឆាតទៅ រឺក៏ឆបោកដោយប្រការណាមួយនាងខ្ញុំសូមមិនទទួលខុសត្រូវទេ»

គួរបញ្ជាក់ផងដែរថា កីឡាការិនី ហែមថុន វិទីនី ក្រៅពីអាជីពជាអត្តពលិកហែលទឹក នាងក៏មានអាជីពមួយផ្សេងទៀត គឺជាគ្រូបង្រៀនហែលទឹកផងដែរ ហើយប៉ុន្មានរយៈចុងក្រោយនេះ វិទីនី នៅតែបន្តប្រកាស ដើម្បីទទួលបង្រៀនសិស្សដែលចង់ចេះហែលទឹក។

បន្ថែមពីនេះទៀត គួររំលឹកផងដែរថា កីឡាការិនីវ័យក្មេងរូបនេះ ធ្លាប់បានបញ្ជាក់ជុំវិញអាជីពរបស់ខ្លូនថា នាងនៅតែបន្តបង្រៀនសិស្ស ដែលមានចំណាប់ចង់រៀន រហូត ដល់នាងចូលនិវត្តន៍ ហើយប្រសិនជាអាច វិទីនី ក៏មានបំណងបង្វឹកកីឡាករ ក៏ដូចជាអ្នកដែលចង់ក្លាយជា អត្តពលិកដូចនាងទៀតផង៕  

ខាងក្រោមនេះ គឺជាគណនីក្លែងក្លាយ ដែលបង្កើតឡើងដោយដាក់ឈ្មោះ ហែមថុន វិទីនី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]