ជាការពិត រោគសញ្ញាដំណាក់កាលដំបូងមួយចំនួន ត្រូវបានមនុស្សភាគច្រើន មើលរំលង និងមិនបានយកចិត្តទុកដាក់ឡើយ។

ចង់ដឹងថា រោគសញ្ញាគ្រោះថ្នាក់អ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ដុះសាច់បន្ថែមលើស្បែក

សាច់ដែលដុះថែមលើស្បែក អាចបណ្តាលមកពីជំងឺមហារីកស្បែក ឬមហារីកសុដន់ ដែលមានរោគសញ្ញាបន្ថែមដូចជា ៖

• មានដុំរឹង តាមសុដន់ និងនៅក្លៀក

• កន្ទួលរមាស់មិនដឹងមូលហេតុ ទាំងមិនបានទទួលទាន ឬប្រើផលិតផលខុស

• មានខ្ទុះ នៅក្នុងដុំសាច់ដែលដុះ

• ប្រជ្រុយមានភាពរីកធំ និងប្រែប្រួលទម្រង់។

២. ក្អកមិនឈប់

អាការៈក្អក រយៈពេលយូរ អាចជារោគសញ្ញាជំងឺមហារីកសួត ដែលមានរោគសញ្ញាពាក់ព័ន្ធបន្ថែមដូចជា ៖

• មិនចង់ទទួលទានអាហារ

• ស្រកទម្ងន់ខ្លាំង

• ក្រោយមក មានក្អកធ្លាក់ឈាម និងថប់ដង្ហើមញឹកញាប់។

៣. រមាស់ស្បែក

ភាគច្រើន ករណីរមាស់ មិនបណ្តាលមកពីមេរោគមហារីកទេ ប៉ុន្តែវាអាចជាជំងឺមហារីកណាមួយ ប្រសិនបើមានរោគសញ្ញាទាក់ទងដូចជា ៖

• រមាស់ប្រដាប់ភេទខ្លាំង ដែលអាចបណ្តាលមកពីជំងឺមហារីកមាត់ស្បូន

• រមាស់រន្ធច្រមុះខ្លាំង ដែលអាចបណ្តាលមកពីជំងឺមហារីកខួរក្បាល។

៤. ដំណើរការពោះវៀនមិនប្រក្រតី

ជំងឺមហារីកពោះវៀន អាចបង្កជារោគសញ្ញា ដូចខាងក្រោមនេះ ៖

• មានឈាមក្នុងលាមក

• លាមកមានពងបែក ឬខ្ទុះ

• មិនអាចគ្រប់គ្រងការបន្ទោរបង់បាន។

៥. ទឹកនោមខាប់ ឬមានសភាពអន្លាយ

វាអាចបណ្តាលមកពីជំងឺមហារីកតម្រងនោម ដែលរួមជាមួយនឹងរោគសញ្ញាដទៃទៀត ដូចជា ៖

• នោមមានឈាម

• លើសឈាម

• ឈឺចាប់ត្រង់តម្រងនោម

• គ្មានកម្លាំងកំហែងទាល់តែសោះ។

៦. ស្រកទម្ងន់ខ្លាំង

ការស្រកទម្ងន់ខ្លាំង និងលឿន គ្មានមូលហេតុ អាចបណ្តាលមកពីជំងឺមហារីកក្រពះ ដែលមានរោគសញ្ញាទាក់ទងបន្ថែមដូចជា ៖

• មានអារម្មណ៍ថា ឆ្អាបសាច់ មិនចង់ទទួលទាន

• មានអារម្មណ៍ថាឆ្អែតខ្លាំង ទោះបីបរិភោគបានតែបន្តិចក្តី

• កង្វះឈាម

• ចលនាម្ហូបអាហារក្នុងពោះវៀន មានភាពមិនប្រក្រតី។

. ឈឺបំពង់ក មិនបាត់

អាការៈឈឺបំពង់ក រយៈពេលយូរ អាចបណ្តាលមកពីជំងឺមហារីកបំពង់ក ដែលផ្សារភ្ជាប់ជាមួយរោគសញ្ញាបន្ថែមដូចជា ៖

• ពិបាកដកដង្ហើម និងលេបទឹកមាត់

• មានអារម្មណ៍ថាស្ទះបំពង់ក ដោយសារមានដុះដុំសាច់

• សម្លេងប្រែជាស្អក

• ក្អកមានឈាម និងមានខ្យល់ដង្ហើមអាក្រក់។

*** រោគសញ្ញាទាំងនេះ មិនអាចយកមកប្រើប្រាស់ក្នុងការវិនិច្ឆ័យជំងឺបានដោយខ្លួនអ្នកទេ ពីព្រោះវាអាចបណ្តាលមកពីជំងឺដទៃផ្សេងទៀត។ ហេតុនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែម ដើម្បីឲ្យច្បាស់ និងទទួលបានការព្យាបាល ទាន់ពេលវេលា៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]