កាតា៖ កីឡដ្ឋានដំបូងដែលនឹងត្រូវរៀបចំសម្រាប់ព្រឹត្ដិការណ៍ World Cup ឆ្នាំ២០២២ ក្នុងប្រទេសកាតា ត្រូវបានគេរៀបចំរួចរាល់ហើយ ដោយក្នុងនោះរួមមានការតម្លើងនូវប្រព័ន្ធរក្សាសីតុណ្ហភាព ដំបូងគេបង្អស់មិនធ្លាប់មានពីមុនមក។

កីឡដ្ឋានជាតិ Doha's Khalifa ត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ១៩៧៦ ក៏ប៉ុន្ដែត្រូវបានគេពង្រីកកីឡដ្ឋានឡើងវិញ ដោយពេលនេះអាចផ្ទុកអ្នកទស្សនារហូតដល់ទៅជាង៤មឺុននាក់ ហើយខ្ទង់ចំណាយដែលត្រូវបានគេប៉ាន់ប្រមាណនោះគឺអាចនឹងមានចំនួនដល់ទៅ ៧០លានផោន (៩០លានដុល្លារ) ។

ប្រធានរៀបចំការប្រកួត World Cup ឆ្នាំ២០២២ នៃប្រទេសកាតា បាននិយាយថា ការបំពាក់នូវប្រព័ន្ធរក្សាសីតុណ្ហភាពនេះ នឹងធើ្វឲ្យទីលានរក្សាបាននូវសីតុណ្ហភាពដែលអាចធើ្វឲ្យការប្រកួតប្រព្រឹត្ដទៅបានដោយរលូន ពោលគឺសីតុណ្ហភាពនឹងមានចន្លោះពី២៤ ទៅ ២៨អង្សា ហើយចំពោះការប្រើថាមពលវិញ គឺប្រើត្រឹមតែ៤០% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងប្រព័ន្ធផ្សេងៗទៀត។

ជាមួយនឹងការរៀបចំនេះ ផែ្នកខ្លះក្នុងកីឡដ្ឋានក៏មានការផ្លាស់ប្ដូរផងដែរ ដែលមានដូចជា បន្ទប់សន្និសីទសារព័ត៌មាន, បន្ទប់ VIP, សារមន្ទីរកីឡា ហើយបន្ថែមពីនេះទៀត គឺដំបូលនៃកីឡដ្ឋានទាំងមូលក៏ធើ្វការផ្លាស់ប្ដូរទាំងស្រុងផងដែរ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]