(ភ្នំពេញ)៖ តារាសម្តែងស្រី ដែលទើបត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចផ្អាក ពីការសម្តែងរយៈពេល១ឆ្នាំ កញ្ញា ដេននី ក្វាន់ កាលពីប៉ុន្មានម៉ោងមុននេះ បានចេញសារព្រមានលើបុគ្គល ដែលបានខ្ចីរថយន្តរបស់ខ្លួន ទៅជិះ ប៉ុន្តែជាលទ្ធផល បែរជាយកទៅបញ្ចាំ រហូតធ្វើឲ្យតារាស្រីរូបនេះ មានអារម្មណ៍មួរម៉ៅ និងច្រឡោតខឹងព្រមានប្តឹងដោយទុកពេលឲ្យតែ១ថ្ងៃប៉ុណ្ណោះ។

តារាស្រីកញ្ញា ដេននី ក្វាន់ បានបញ្ជាក់ថា «បើមិនយកឡានមកឲ្យខ្ញុំ ថ្ងៃនេះទេ ខ្ញុំប្តឹងហើយ ព្រោះឡានខ្ញុំឲ្យខ្ចីជិះ មិនមែនឲ្យខ្ចីយកទៅបញ្ចាំទេ។ ឡានខ្ញុំតម្លៃរាប់ម៉ឺនដុល្លារ មិនមែនតម្លៃពីរបីពាន់ដុល្លារទេ។ ខ្ញុំទុកពេលឲ្យតែថ្ងៃនេះទេ បើមិនមកដោះស្រាយទេ ខ្ញុំយករូបអ្នកបង្ហោះហើយ ចាំដោះស្រាយចំពោះមុខច្បាប់ ទៅខ្ញុំស្លូតទេ តែកុំឲ្យខ្ញុំកាចឲ្យសោះ!»។

ទោះបីជា មានការចេញមុខព្រមាន យ៉ាងដាច់ណាត់ ពីសំណាក់តារាស្រីរូបស្រស់ កញ្ញា ដេននី ក្វាន់ លើករណី ដែលត្រូវបានគេបោកខ្ចីរថយន្តយកទៅជិះ ប៉ុន្តែជាលទ្ធផលត្រូវធ្លាក់ ចូលកន្លែងបញ្ចាំយ៉ាងនេះក៏ពិតមែន ប៉ុន្តែរហូតមកទល់រសៀលថ្ងៃនេះ នាងនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណ បុគ្គលម្នាក់នោះនៅឡើយទេ។ ដូច្នេះនឹងរង់ចាំមើលថា តើលទ្ធផលអាចទៅជាយ៉ាងណាដែរ?

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់