ខ្មែរឡូត រៀបចំជាអត្ថបទខ្លីៗទាក់ទងនឹងប្រាសាទនានាក្នុងប្រទេសកម្ពុជា និង ស្រាវជ្រាវរករូបភាព និង វីដេអូ ដើម្បីបង្កើនចំណេះដឹងប្រិយមិត្តអ្នកអានអំពីប្រាសាទនៃប្រទេសកម្ពុជា។

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖

អង្គរវត្ត |  បក្សីចាំក្រុងបន្ទាយក្តី

ប្រាសាទប្រចាំថ្ងៃនេះ គឺ ប្រាសាទ បន្ទាយសំរែ

ស្ថិត​នៅ​ ខាង​កើត​បារាយណ៍​យសោធ​រត​ដាក​ (បារាយណ៍​ខាង​កើត)

ចម្ងាយ​ប្រ​ហែល​ ២ ​គីឡូ​ម៉ែត្រ​​ពីភូមិ​ប្រ​ដាក នៅ​ខាង​ត្បូង​ផ្លូវ​ពី​ប្រ​ដាក​ទៅ​ភ្នំបូ​ក

ប្រា​សាទ​បន្ទាយ​​សំ​រែ​កសាង​ឡើង​នៅ​ពាក់​កណ្តាល​គ្រិស្តសតវត្សទី​ ១២

ឧ​ទិ្ទសដល់​ព្រហ្ម​មញ្ញ​សាសនា​និ​កាយ​ព្រះ​នារាយណ៍

ពាក្យ​ បន្ទាយ​ គឺ​មាន​កំពែង​ព័ទ្ធ​ជុំ​វិញ ចំណែក​ សំ​រែ ជាតិ​មនុស្ស​អ្នកព្រៃ​មួយ​ពួក​កើត​នៅ​ក្នុងកម្ពុជ​រដ្ឋ ដូច្នេះ​ឈ្មោះ​ដែល​ហៅ​ថា​បន្ទាយ​សំ​រែ​នេះ​គឺ​ប្រ​ហែល​ជា​ទាក់​ទង​ទៅ​នឹង​ទី​តាំង​ដែល​មាន​កំ​ពែង​ខ្ពស់​ជុំ​វិញ​ ហើយ​ដែល​មាន​ស្តេច​ និង​អ្នក​បម្រើ​ដែល​ជា​ជន​ជាតិ​សំ​រែ​រស់​នៅ​ទី​កន្លែង​នេះ

ឈ្មោះ​បន្ទាយ​សំ​រែ​នេះ​គឺ​ទាក់​ទង​និង​ប្រ​វត្តិ​ពិត​ដែល​ថានៅ​ម្តុំ​ភូមិ ​ប្រ​ដាក ដែល​កាល​ដើម​ឡើយ​ គឺ​មាន​ជន​ជាតិ​សំ​រែ​រស់​នៅ​ពិត​មែន ហើយ​សព្វ​ថ្ងៃ​គេ​សង្ស័យ​ថា ប្រ​ជា​ជន​នៅ​ប្រ​ដាក​នេះ​មាន​ជី​ដូន​ជី​តា ជាជន​ជាតិ​សំ​រែ ដែល​គេ​យក​មក​ឲ្យ​យាម​ប្រា​សាទ ។ ជា​ពិ​សេស​ ពួក​សំ​រែ​នៅ​ភ្នំ​ក្រ​វាញ​បាន​និយាយ​ថា​​ មាន​បង​ប្អូន​នៅ​អង្គរ ​ ហើយ​ប្រ​ហែល​ជា​មាន​អ្វី​មួយ​នៅ​បន្ទាយ​សំ​រែ​នេះ ។ ដូច​ច្នេះ​ ឈ្មោះ​នៃ​ប្រា​សាទ​សំ​ររែ​នេះ​ គឺ​ទាក់​ទង់​នឹង​ប្រ​វត្តិ​សាស្រ្ត ​ពិតដែល​ទាក់​ទង់​ទៅនិង​រឿង​ព្រេង និង​ទាក់​ទង់​និង​ទីតាំង​រូប​រាង​របស់​ប្រា​សាទ​នេះ។

រៀបចំដោយ Khmerload

ប្រាសាទមុនៗដែល ខ្មែរឡូតបានផ្សាយ៖

អង្គរវត្ត |  បក្សីចាំក្រុង | បន្ទាយក្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]