ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជាបានធ្វើការសម្ពោធនូវផលិតផលពីរម៉ូដែល គឺ OPPO F3 និង OPPO F3 Plus នៅសណ្ឋាគារសុខាភ្នំពេញ ។ យើងសង្កេតឃើញថាក្រុមហ៊ុន OPPO នៅតែបន្តជ្រើសរើសយកអ្នកនាង ពេជ្រ សោភា ធ្វើជាអគ្គរាជទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយឲ្យផលិតផលរបស់ខ្លួន។ ក្នុងឱកាសនោះផងដែរ ក្រុមហ៊ុន OPPO ក៏បានប្រកាសនូវការចាប់ដៃគូសហការណ៍ជាមួយនឹងក្រុមហ៊ុន SMART ដែលជាក្រុមហ៊ុនសេវាទូរស័ព្ទចល័តដ៏ធំមួយនៅប្រទេសកម្ពុជា។

ក្រុមហ៊ុន OPPO បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទទាំងពីរម៉ូដែលដែលខ្លួនដាក់សម្ភោធនេះ ជាម៉ូដែលចុងក្រោយដែលមានការវិវឌ្ឍមួយកម្រិតទៅលើការថតរូបSelfie ហើយពួកវានឹងធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់អស់ក្តីបារម្មណ៍ចំពោះការថតរូបSelfieបានផ្ទៃbackgroundតូច ឬការថតរូបជាក្រុមមិនបានជាប់មនុស្សទាំងអស់គ្នាទៀតហើយ។ នេះអាចនឹងធ្វើឲ្យក្រុមហ៊ុនទូរស័ព្ទមួយនេះ មានភាពឈានមុខគេក្នុងការបង្កើតថ្មីនៃកាមេរ៉ាSelfie។

OPPO គឺជាBrand ទូរស័ព្ទមូយដែលយុវវ័យនៅជុំវិញពិភពលោកមានការពេញនិយម។ អស់រយៈពេល១០ឆ្នាំមកនេះ ក្រុមហ៊ុន OPPO បានបន្តយកចិត្តទុកដាក់ក្នុងការផលិតនូវទូរស័ព្ទកាមេរ៉ា(Camera Phone) ហើយព្រមទាំងធ្វើការវិវឌ្ឍន៍ទៅលើបចេ្ចកវិទ្យាថតរូប។ នៅក្នុងឆ្នាំ២០១៥ និង ២០១៦ ក្រុមហ៊ុន OPPO ទទួលបានចំណាត់ថ្នាក់លេខ ៤ នៅក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោកពីរឆ្នាំជាប់គ្នា ចំណែកឯនៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ទីផ្សាររបស់ OPPO បានជាប់ចំណាត់ថ្នាក់លេខ២។ គួររំលឹកផងដែរ កាលពីឆ្នាំ២០១៦ ក្រុមហ៊ុន OPPOបានដាក់ចេញនូវផលិតផលស៊េរីF (F Series) ដែលមានម៉ូដែលF1 F1plus និងF1s ហើយម៉ូដែលទាំងនេះទទួលបានការពេញនិយមនិងគាំទ្រជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ក្រុមហ៊ុន OPPO សង្ឃឹមថា ម៉ូដែលថ្មីទាំងពីរនេះនឹងទទួលបានការចាប់អារម្មណ៍មិនចាញ់ម៉ូដែលមុនៗឡើយ។

តោះយើងនាំគ្នាមកស្គាល់ពីលក្ខណៈពិសេសរបស់ម៉ូដែល F3 l F3 Plus។ ទូរស័ព្ទទាំងពីរមានរូបរាង និងលក្ខណៈពិសេសសឹងតែដូចគ្នាដែលពួកវាសុទ្ធតែបានស្រោបឡើងពីលោហៈធាតុ និងបានបំពាក់ជាមួយនូវកាមេរ៉ាមុខចំនួនពីរគ្រាប់(Dual Selfie Camera) ដែលមួយគ្រាប់ជាប្រភេទកាមេរ៉ាHigh Resolutionមានទំហំ16MP និងមួយគ្រាប់ទៀតទំហំ8 MP ជាប្រភេទWide Angle Camera (អាចថតរូបបានផ្ទៃខាងក្រោយធំជាងកាមេរ៉ាSelfieធម្មតារហូតដល់ទៅ២ដង) រួមជាមួយ និង6P Lens ដែលអាចឲ្យការថតរូបSelfieកាន់តែច្បាស់ និងថតបានផ្ទៃខាងក្រោយកាន់តែធំ។ ឯកញ្ចក់អេក្រង់វិញ ម៉ូដែលទាំង២នេះបានប្រើប្រាស់នូវកញ្ចក់Corning Gorilla Glass 5 ប្រភេទFHD In-Cell Screen ដែលមានសភាពធន់ និងធ្វើឲ្យទូរស័ព្ទមានរូបរាងស្តើង។ ចំពោះHome-button(ប៊ូតុងស្គេនក្រយៅដៃ)វិញ F3និងF3 Plusបានធ្វើបច្ចុប្បន្នកម្មដោយបានរចនាជាលក្ខណៈ Solid-State Touch Mode មានន័យថាគ្រាន់តែប៉ះថើរៗនឹងធ្វើការដោះសោរបានភ្លាមដោយមិនចាំបាច់ចុចឡើយ។ ជាងនេះទៅទៀត ពួកវាសុទ្ធតែប្រើប្រាស់នូវRAM 4GB និងអង្គផ្ទុកទិន្នន័យទំហំ64GB ប្រព័ន្ធដំណើរការ Android 6.0 Masmallow ស្រោបដោយ ColorOS3.0។ ចំពោះចំនុចខុសគ្នានោះគឺ F3មានអេក្រង់ទំហំ5.5 អ៊ីញFHD IPS (ដង់ស៊ីតេ402ppi) កាមេរ៉ាក្រោយទំហំ13 MP F2.2 មានភ្លើងFlashមួយគ្រាប់អាចថតវីដេអូកំរិតFHD ហើយមានCPU ប្រភេទMediatek MT6750T Octa-core ល្បឿន1.5GHzនិងមានថាមពលថ្ម3200mAh។ ចំនែកឯ F3 Plusមានអេក្រង់ទំហំ6អ៊ីញFHD IPS (ដង់ស៊ីតេ367ppi) កាមេរ៉ាក្រោយទំហំ16 MP F1.7 ភ្ជាប់មកជាមួយនឹងIMX398 Sensor(ជាSensorដែលបង្កើតឡើងដោយក្រុមហ៊ុនSony សហការណ៍ជាមួយនឹងOPPO) មានភ្លើងFlashពីរគ្រាប់អាចថតវីដេអូកំរិត4k CPU ប្រភេទSnapdragon 653 Octa-core ល្បឿន1.95GHz និងថាមពលថ្ម4000mAh អមដោយបច្ចេកវិទ្យាសាកថ្មរហ័សVOOCរបស់OPPO។

ក្រុមហ៊ុន OPPO បានឲ្យដឹងថា ម៉ូដែលF3 l F3 Plusនិងចាប់ផ្តើមកម្មវិធីPre-order ចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នេះហើយ។ សម្រាប់កាដូ Pre-order ម៉ូដែល F3 នឹងទទួលបានកាស(Headphone)មួយ និងថ្មសាកPower Bank(10000mAh)មួយ។ ចំពោះកាដូម៉ូដែល F3Plus វិញមាន Bluetooth Headphone មួយ និងដងSelfie មួយ។ ចំពោះតម្លៃវិញគឺ F3 តម្លៃ $319 ហើយ F3Plus តម្លៃ $489។ សម្រាប់តម្លៃ និងលក្ខណៈប៉ុណ្ណឹង យើងអាចរាប់បានថាទូរស័ព្ទទាំងពីរនេះជាទូរស័ព្ទធនមធ្យម ប៉ុន្តែមានលក្ខណៈពិសេសគ្រប់គ្រាន់ដែលយើងគ្រប់គ្នាចង់បាន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]