ភ្នំពេញ៖ ក្រោយពេលធ្វើការអភិវឌ្ឍខ្លួន និងបង្កើតប្រវត្តិសាស្រ្តថ្មីដែលនាំយកនូវបច្ចេកវិទ្យាកាមេរ៉ាអាជីព Lecia មកប្រើក្នុង ស្មាតហ្វូន Huawei គឹ Huawei P10 / P10 Plus, Huawei P9 / P9 Plus និង Huawei Mate9 បានក្លាយជាកំពូលស្មាតហ្វូនជើងខ្លាំងរបស់ពិភពលោក ខាងផ្តិតយករូបភាព ស្រស់ស្អាត ស៊ីវិល័យ កម្រិតកំពូល ហាយក្លាសអេឡេហ្គេន ថតរូបបែបសខ្មៅល្អឥតខ្ចោះជាមួយ នឹងស្រមោលពន្លឺ ផ្ទៃព្រាល រូបភាព រឹតតែលេចធ្លោ រឹតតែច្បាស់ពេញដោយសិល្បៈ។

ភាពខ្លាំងទាំងនេះ បានជំរុញឲ្យ Huawei ត្រូកូល P9 ទទួលបាន ពាន់រង្វាន់ European Consumer Smartphnone 2016-2017 ពី EISA ហើយនិង Huawei P10 & P10 Plus ទទួលបាន២៣ពាន់រង្វាន់ នៅក្នុងកម្មវិធី ពិពណ៌ទូរសទ្ទពិភពលោក ឆ្នាំ ២០១៧ (MWC 2017)។ បច្ចុប្បន្ន ស្មាតហ្វូន Huawei P10 មានតម្លៃ ៦១០ ដុល្លារ, P10 Plus មានតម្លៃ ៦៩០ ដុល្លារ ខណៈ P9 មានតម្លៃ ៤៦៩ ដុល្លារ, P9 Plus មានតម្លៃ ៥៧៩ ដុល្លារ និង Mate9 មានតម្លៃ ៦៨៧ ដុល្លារ នៅលើទីផ្សារស្មាតហ្វូនកម្ពុជា។ ក្រៅពីនេះ ស្មាតហ្វូនកាមេរ៉ាភ្លោះសេរីថ្មីដែលកំពុងល្បីល្បាញ និងពេញនិយមបំផុតពីសំណាក់ អ្នកប្រើប្រាស់ គឺ Huawei GR5 2017 Standard Version មានតម្លៃ ២៦៩ ដុល្លារ ហើយនិង Huawei GR5 2017 Premium Version មានតម្លៃ ៣២៩ដុល្លារ ដែលមានសមត្ថភាព ថតរូបច្បាស់ក្នុងទីងងឹត រឺពេលយប់ ថតរូបបែប Blurred Background រឺ Depth Of Field រឺ Wide Aperture (អាចសារ៉េផ្ទៃក្រោយច្បាស់ រឺព្រាលៗបាន មុនរឺ ក្រោយពេលថត) ថតបែប Bokeh (ជាប់ពន្លឺភ្លើង) ដោយមិនសូវមាន noises និងមានមុខងារការពារពន្លឺដែលជះដល់ភ្នែក។

ក្នុងបទសម្ភាសន៍ខ្លីជាមួយក្រុមអ្នកសារព័ត៌មាន លោក អែម យុទ្ធូ នាយកទីផ្សារជាន់ខ្ពស់ ប្រចាំក្រុមុហ៊ុនហួវៃ ប្រចាំនៅកម្ពុជា បានធ្វើចំណាប់អារម្មណ៍ថា ”បើគិតពីគុណភាពថតរូប គិតដល់ ហួវៃ, បើចង់បានរូបថតស្អាតកប់ បែបអាជីព គិតដល់ស្មាតហ្វូនហួវៃ, បើចង់បានកំពូលស្មាតហ្វូន កាមេរ៉ាភ្លោះ គិតដល់ ហួវៃមុនគេ”។

គឺជាជម្រើសដ៏ល្អត្រឹមត្រូវរបស់លោកអ្នក រឺក៏យ៉ាងណា សូមអញ្ជើញ ទស្សនា រូបភាពដែលផ្តិតដោយកំពូលស្មាតហ្វូនល្បី Huawei ទាំងអស់គ្នា៖

១. រូបភាពដែលផ្តិតដោយ Huawei P10 & P10 Plus 

ថតដោយលោក Lang Solina
ថតដោយ លោក Hilarion Ignatius G
ថតដោយលោក Vandy Snapper
ថតដោយ លោក Miller Snap

២. រូបភាពដែលផ្តិតដោយស្មាតហ្វូន Huawei Mate 9

3. រូបភាពដែលផ្តិតដោយស្មាតហ្វូន Huawei P9 & P9 Plus 

ថតដោយ Vuth Serey Youthea
ថតដោយ កញ្ញា Lok Chanmakara
ថតដោយ Kirivath Kol
ថតដោយ លោក Lang Solina

៤. រូបភាពដែលផ្តិតដោយស្មាតហ្វូន Huawei GR5 2017 Standard & GR5 2017 Premium Version 

ថតដោយ លោក Phearum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]