វៀតណាម៖ នារីវ័យក្មេងស្រស់ស្អាត ដែលជាអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺកម្លោះៗតែម្តង។

គួរឲ្យដឹងថា ស្រីស្រស់រូបនេះ មានលក់អាហារតាមផ្លូវ និងភេសជ្ជៈ នៅឯកាច់ជ្រុងផ្សារ ដែលធ្វើឲ្យអ្នកទិញជាច្រើន ព្យាមយាមស្វែងរកតូបអាហាររបស់នាង ដើម្បីផ្តិតយករូបភាពស្អាតៗ របស់ក្រមុំអ្នកលក់ដ៏ស្រស់សោភាជាប្រចាំ។

ក្រៅពីនេះ ក៏មានអ្នកទិញមួយចំនួនផ្សេងទៀត បានអះអាងថាពួកគេនឹង ទិញអាហាររបស់នាង បើសិនជានាងព្រមថតរូបជាមួយនឹងពួកគេថែមទៀតផង។

ទាក់ទងនឹងការដែលត្រូវអ្នកទិញសុំថតជាមួយនេះផងដែរ នាងបានលើកឡើងថា នាងធ្លាប់ទៅហើយ ហើយពេលនេះនាងក៏មានភាពក្លាហានជាងមុន ក្នុងការថតជាមួយពួកគេ ហើយនាងក៏ព្យាយាមធ្វើឲ្យបានល្អដើម្បីអ្នកទិញរបស់នាងផងដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]