ប្លែកៗ

នាំគ្នាឆ្ងល់ ក្រោយពីចាប់បានត្រីធំមួយក្បាល មានស្នាមសាក់ពេញខ្លួន

ពុធ ១៧ ឧសភា, ២០១៧ ១៦:៣០

ហ្វីលីពីន៖   ថ្មីៗកន្លងទៅនេះ អ្នកនេសាទមួយក្រុមនៅក្នុងប្រទេសហ្វីលីពីន នេសាទបានត្រីមួយក្បាល ដែលមានស្បែកចម្លែក ប្រៀបដូចជាវាត្រូវបានគេយកទៅចាក់សាក់យ៉ាងអ៊ីចឹង។ រឿងហេតុមួយនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងមហាជននៅក្នុងតំបន់នោះ និងនៅតាមអ៊ីនធើណែត។

តាមរយៈរូបភាពមួយចំនួនដែលបានបង្ហោះទៅក្នុងបណ្តាញសង្គម បានបង្ហាញឲ្យឃើញថា ស្បែករបស់ត្រីនោះ មានស្នាមជារូបរាងផ្សេងៗ ជាអក្សរ និងមានពណ៌ខៀវស្រាល។ ប៉ុន្តែ បើសិនជាយើងប្រៀបធៀបត្រីដូចគ្នា និងមានទំហំប្រហាក់ប្រហែលគ្នាដែលអ្នកនេសាទចាប់បានវិញនោះ គឺថា ត្រីផ្សេងទៀតមិនមានស្បែកដូចជាត្រីចម្លែកនេះទេ។

អ្នកលេងបណ្តាញសង្គមមួយចំនួនបានគិតថា មូលហេតុដែលបណ្តាលឲ្យត្រីមួយក្បាលនេះ មានស្បែកដ៏ចម្លែក គឺប្រហែលមកពីសំរាមមួយចំនួនដូចជា ថង់ប្លាស្ទិច ឬក្រណាត់ដែលមានបោះពុម្ពរូបផ្សេងៗ បានរុំជាប់នឹងខ្លួនត្រី ទើបបណ្តាលឲ្យមានស្នាមបែបនេះទៅ។ ទោះជាយ៉ាងណា មូលហេតុពិតប្រាកដដែលបណ្តាលឲ្យស្បែករបស់ត្រីមួយក្បាលនេះទៅជាអ៊ីចឹងនោះ នៅមិនទាន់បានដឹងច្បាស់នៅឡើយទេ។

សម្រាប់មិត្តអ្នកអានវិញ គិតយ៉ាងណាដែរចំពោះរឿងដ៏ចម្លែកមួយនេះ? សូមទស្សនារូបភាពខាងក្រោម៖

ប្រភព : បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

រំភើបចិត្ត! ចៅប្រុសអាយុ១៧ឆ្នាំ នាំលោកយាយចំណាស់ ចូលរួមកម្មវិធីជប់លៀងនៅសាលា ព្រោះដឹងថាមានពេលមិនយូរទៀតទេ
គួរឲ្យអាណិតណាស់! បុរសម្នាក់កើតជំងឺចម្លែកម្យ៉ាង មិនហ៊ានចេញពីផ្ទះ ដោយសារអ្នកស្រុកភ័យខ្លាច ថាជាបិសាច
ខ្លាំងបាត់! ធ្លាប់តែឃើញព្រាបនាំសារ ឥឡូវចាប់បានព្រាបនាំថ្នាំញៀន
ម្យ៉ាងដែរ! ក្មេងជំទង់ម្នាក់ មានមោទនភាពខ្លាំង ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យ កាន់សញ្ញាបត្រដើរថតគ្រប់កន្លែង

មតិ

SPONSORED CONTENTS