តួកគី៖  មេដោះស្រី ៥៤ឆ្នាំម្នាក់ ត្រូវបានឃាត់ខ្លួន និងត្រូវប្រឈមមុខការកាត់ទោសពីសំណាក់តុលាការ បន្ទាប់ពីបានប្រើអំពើហិង្សាលើកុមាររងគ្រោះម្នាក់ ដែលមិនអាចទទួលយកបាន ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកម្តាយរបស់កុមារារងគ្រោះ សុំបញ្ចេញត្រឹមឈ្មោះកាត់ថា SE និង MTE រស់នៅក្នុងទីក្រុង Istanbul ប្រទេសតួកគី បានជួលមេដោះវ័យ៥៤ឆ្នាំម្នាក់ ឈ្មោះ Nadia Shapoval ដើម្បីឲ្យជួយមើលថែទាំកូនប្រុសរបស់ខ្លួន ដោយសារពួកគេរវល់នឹងការងារ។ ប៉ុន្តែយូរៗទៅស្រាប់តែមានការងឿងឆ្ងល់ និងព្រួយបារម្ភយ៉ាងខ្លាំង ដោយសារជារឿយៗតែងតែប្រទះឃើញ មានស្នាមជាំជាច្រើនកន្លែង នៅលើរាងកាយកូនប្រុសរបស់ខ្លួន។

ដើម្បីចង់ដឹងពីមូលហេតុកាន់តែច្បាស់ ឪពុកម្តាយក្មេងរងគ្រោះ ក៏សម្រេចចិត្តលួចតំឡើងកាមេរ៉ាសុវត្ថិភាព បង្កប់ក្នុងផ្ទះតែម្តង បើគិតទៅមានរយៈពេល ៦ខែមកហើយ ដើម្បីតាមដានសកម្មភាពស្រ្តីមេដោះឈ្មោះ Shapoval។

នៅពេលពិនិត្យមើលវីដេអូឃ្លីប អ្វីដែលមិននឹកស្មានដល់ គឺស្ត្រីមេដោះរូបនោះ ពិតជាបានវាយធ្វើបាប ក្មេងរងគ្រោះយ៉ាងដំណំគ្រប់រូបភាព ថែមទាំងបានធ្វើសកម្មភាពចាប់ច្របាច់.ក និងទះកំផ្លៀងទៀតផង  ជាហេតុធ្វើឪពុកម្តាយរបស់ក្មេងរងគ្រោះ ស្លុតចិត្តយ៉ាងខ្លាំង។

ឃើញស្ថានភាពបែបនេះ  ឪពុកម្តាយក្មេងប្រុសរងគ្រោះ ក៏ប្រញាប់ដាក់ពាក្យបណ្តឹង និងឈានដល់ការឃាត់ខ្លួនស្រ្តីមេដោះនោះតែម្តង។ គួរឲ្យដឹងថា ក្រោយឃាត់ខ្លួន នាងមិនបានឆ្លើយសារភាពអ្វីទាំងអស់ ដោយគិតតែពីយំប៉ុណ្ណោះ។

បច្ចុប្បន្នស្ត្រីមេដោះនោះ  កំពុងរង់ចាំការកាត់ទោសពីតុលាការគួកគី ក្នុងពេលឆាប់ៗខាងមុខនេះ៕

ទស្សនាវីដេអូ៖    

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]