ភ្នំពេញ៖  ខណៈពេលនេះ អតីតតារាកំប្លែង នាង ឃ្មឹប កំពុងតែ ត្រូវហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា សាកសួរ ពីជីវិត និងទុក្ខលំបាកផ្សេងៗ​ ក្រោយពីឃ្លាតឆ្ងាយ ពីសិល្បៈ។

នៅក្នុងនោះដែរ អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយនៅក្នុង Live Video ថា អ្នកនាង នឹង​ជួយឃ្មឹប ឲ្យចូលសិល្បៈ ព្រោះថា មានតែវិធីមួយនេះទេ ដែលអាចស្រង់ជីវភាពរបស់ឃ្មឹប បានឡើងវិញ ហើយណាមួយ ក៏អាចមានឱកាស បានជួបជាមួយនឹង កូនប្រុសរបស់នាងផងដែរ ដែលពេលនេះ កំពុងតែជាប់ទោស។

ក្នុងនោះដែរ លោក ហេង ឡុង ដែលជាគូស្នេហ៍ អ្នកនាង ចនច័ន្ទ លក្ខិណា ក៏បានបន្ថែមដែរថា ពេលនេះ អ្នកនាង ឃ្មឹប ត្រូវការ អាណិតស្រលាញ់ ពីមហាជនសិន ទម្រាំឈានជើងដើរ នៅលើផ្លូវសិល្បៈបន្តបាន។

មិនតែប៉ុណ្ណោះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានហូរទឹកភ្នែក នៅពេល ស្តាប់រឿងរ៉ាវ របស់ឃ្មឹប ដែលបានរៀបរាប់ពីជីវិតដ៏សែនកំសត់ របស់នាង៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូ ដែលកំពុងLive របស់លោក ហេង ឡុងទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា