ភ្នំពេញ៖ មុននេះបន្តិចតារាកំប្លែងលោក ហុង ដា បាន Live Video ផ្ទាល់នៅលើហ្វេសប៊ុករបស់ខ្លួន និយាយរៀបរាប់ និងផ្តាំផ្ញើទៅដល់អ្នកនាងឃ្មឹប ដែលជាអតីតភរិយារបស់ខ្លួន។

ក្នុងនោះលោក ហុងដា បានបញ្ជាក់ធ្ងន់ៗដូច្នេះថា សូមឱ្យចេះរក្សានូវតម្លៃដែលធ្លាប់ជាអ្នកសិល្បៈពីមុន កុំចេះដើរនិយាយបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក និងសុំឱ្យអ្នកនាងឃ្មឹបចេញមុខក្នុងវីដេអូ ដើម្បីបកស្រាយសុំទោសខ្លួន នូវរឿងដែលអ្នកនាងបាននិយាយកន្លងមកប៉ះពាល់ដល់កិត្តិយសលោក។

នៅក្នុងវីដេអូដដែលនេះ លោកហុងដា បានបញ្ជាក់ប្រាប់ថា លោកនឹងទុកពេលមួយថ្ងៃនេះទៀត ឱ្យអ្នកនាងឃ្មឹប ជាអតីតភរិយាឡើងមកបកស្រាយអ្វីដែលជាការពិត៕

សូមស្តាប់វីដេអូបកស្រាយរបស់លោកដូចខាងក្រោមនេះ៖  

លោក ហុងដា និងអ្នកនាង ឃ្មឹប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]