បរទេស៖ កីឡាករដែល Man Utd ទិញពី Juventus តម្លៃបំបែកកំណត់ត្រាពិភពលោក កាលពីរដូវកាលមុន Paul Pogba ហាក់បីដូចជាពុំសូវលេចធ្លោខ្លាំងប៉ុន្មានទេនៅរដូវកាលនេះ ក៏ប៉ុន្ដែកីឡាករជម្រើសជាតិបារាំងរូបនេះ ត្រូវបានគេជ្រើសរើសជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង១១នាក់ល្អបំផុតនៅអឺរ៉ុប រដូវកាល២០១៦-២០១៧។

យោងតាម CIES Football Observatory បានឲ្យបង្ហាញថា ខ្សែបម្រើរបស់បិសាចក្រហមរូបនេះមានអាកប្បកិរិយាល្អក្នុងការលេង បើប្រៀបធៀបនឹងខ្សែបម្រើផ្សេងទៀត។ ការវាយតម្លៃគឺឲ្យពិន្ទុទៅលើ ការយកចិត្តទុកដាក់ខ្ពស់ ការឆាប់ជាពីរបួស ការស៊ុតបញ្ចូលទី ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលទី និងការបង្កើតឱកាស ដែលទាំងអស់នេះធ្វើឲ្យ Pogba ជាប់ជាកីឡាករម្នាក់ក្នុងចំណោម៣នាក់ដែលមានចំណាត់ថ្នាក់ខ្ពស់ លើខ្សែបម្រើផ្សេងទៀត ក្នុងលីកទាំង៥នៅអឺរ៉ុប។​

កីឡាករល្អបំផុតទាំង១១នាក់ប្រចាំអឺរ៉ុបរដូវកាលនេះមានដូចជា៖

អ្នកចាំទី៖ Manuel Neuer

ខ្សែការពារ៖ Javi Martinez , Mats Hummels. Bruno Peres, Alex Sandro

ខ្សែបម្រើ៖ Thiago Alcantara, Naby Keita, Paul Pogba (Manchester United)

ខ្សែបម្រើប្រយុទ្ធ៖ Cristiano Ronaldo, Lionel Messi

ខ្សែប្រយុទ្ធ៖ Dries Mertens 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]