ចិន៖ រូបសម្រស់ស្រស់ស្អាត គឺជារបស់សំខាន់ខ្លាំងណាស់មិនអាចខ្វះបាន ដែលមនុស្សគ្រប់រូបតែងប្រាថ្នា។ ហេតុដូច្នេះ មាននារីភាគច្រើន បានចំណាយពេលវេលា និងមាសប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទៅមន្ទីរពេទ្យ វះកាត់កែសម្ផស្ស ទទួលបាននូវរូបសម្រស់ដ៏ស្រស់ស្អាតតាមដែលខ្លួនចង់បាន។

នៅពេលនោះ វាពិតជាលំបាក និងឈឺចាប់យ៉ាងខ្លាំង ដោយសារតែត្រូវប្រឈមជាមួយនឹងមុខកាំបិតរបស់គ្រូពេទ្យ ហើយអ្នកខ្លះទៀតអស់ទាំងលុយជាច្រើនហើយ ក៏នៅតែមិនអាចទទួលបាននូវអ្វីដែលខ្លួនប្រាថ្នាផងក៏មានដែរ។ 

ប៉ុន្តែថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុកមួយ បានបង្ហាញពី រូបថតស្រីៗជាច្រើនបានកែប្រែខ្លួនឯងឱ្យក្លាយទៅជាស្រីស្អាតមួយរូប ដែលស្ទើរតែចាំមិនបាន ត្រឹមរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

នោះគឺបន្ទាប់ពីពួកគេ បានយករូបថតរបស់ខ្លួន ទៅកែច្នៃតាមរយៈកម្មវិធីទំនើបមួយ ដែលមានឈ្មោះថា Pitu។ ពួកគេបាន ប្រើប្រាស់កម្មវិធីនេះដើម្បីកែមុខមាត់ ក៏ដូចជារូបរាងធាត់ៗរបស់ឱ្យក្លាយទៅជាស្គមៗ​ ហើយស្អាតអស់ទាស់។

ឃើញរូបភាពទាំងនេះហើយ ពិតជាបានធ្វើឱ្យមនុស្សជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនឹកស្មានមិនដល់ថា ពួកគេអាចមានសម្រស់ស្រស់ស្អាតខ្លាំងដូច្នេះ ដោយគ្រាន់តែប្រើប្រាស់ កម្មវិធី Pitu នេះតែប៉ុណ្ណោះ៕

រកឯណាបាន ស្រស់ស្អាតដោយរយៈពេលខ្លី និងមិនចាំបាច់វះកាត់កែសម្ផស្សដូច្នេះ!

តោះចង់ដឹងយ៉ាងណាខ្លះ ទៅទស្សនាកម្រងរូបភាពទាំងអស់នេះដូចខាងក្រោម៖  

ចំណាំ៖ (រូបថតខាងឆ្វេងគឺជារូបពិត ចំណែកឯរូបថតខាងស្តាំ គឺជារូបដែលបានកែច្នៃដោយ «App Pitu» )។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]