គ្មានអ្វីប្រសើរជាងការទៅរកអ្នកជំនាញផ្នែកថែរក្សាមុខមាត់នោះទេ ប៉ុន្តែតម្លៃវាខ្ពស់ខ្លាំងណាស់។ សាកល្បងរបៀបថែរក្សាស្បែកមុខខាងក្រោមនេះ ១ដងក្នុងមួយសប្តាហ៍ ដើម្បីថែរក្សាស្បែកឱ្យមានសុខភាពល្អនិងមាំមួន។

ការថែរក្សាស្បែកមុខនេះមានប្រសិទ្ធភាពចំពោះមុខខ្លាញ់ និងស្ងួត។ អ្នកអាចសន្សំប្រាក់បាន ប្រសិនបើអ្នកធ្វើម៉ាសមុខដោយខ្លួនឯង ហើយមានសុវត្ថិភាព ថែមទាំងងាយស្រួលនិងចំណាយពេលវេលាតិចតួចទៀតផង។

របៀបធ្វើ៖

1.​ លាងសំអាតស្បែក៖ អ្នកត្រូវលាងសំអាតមុខ ក និង ត្រចៀក ដោយប្រើទឹកលាងសំអាតដែលល្អដើម្បីលាងជម្រះក្អែលនិងធូលី។ កុំភ្លេចលាងសំអាតគ្រឿងសំអាងដោយទឹកលាង។

2. ជម្រុះកោសិកាដែលខូច ដោយការប្រើម្រាមដៃ ដុះជម្រុះកោសិកាស្បែកខូចថ្នមៗ ក្នុងចលនាជារង្វង់លើមុខរបស់អ្នក។ យកចិត្តទុកដាក់ត្រង់កន្លែងច្រមុះនិងថ្ងាស។ លាងមុខរបស់អ្នកឱ្យស្អាតដោយផលិតផលដុះជម្រុះកោសិកាស្បែកខូចងាយនឹងស្ងួត។

3. ការស្ទីមមុខ៖ មានរបៀបជាច្រើនក្នុងការស្ទីមមុខរបស់អ្នក។ អ្នកអាចចាក់ទឹកក្តៅឧណ្ហៗឱ្យពេញស្នូកទឹក ហើយជ្រលក់កន្សែងជូតមុខ និង ដាក់វាលើមុខរបស់អ្នក ២-៣ ដង ឬ អ្នកអាចដាំទឹកឱ្យពុះលើចង្ក្រាន បន្ទាប់មកបិតភ្លើងហើយដាក់មុខរបស់អ្នកលើចំហាយទឹក ដោយគ្រប់កន្សែងជុំវិញក្បាលរបស់អ្នក ហើយរក្សាចំហាយទឹកទុកឱ្យជ្រាបចូលក្នុងរន្ធញើសរយៈពេល ៥ នាទី។

4. ម៉ាសបិទមុខ៖ សម្រាប់ស្បែកសម្បូរខ្លាញ់ គួរប្រើម៉ាសបិតមុខ clay-bas។ សម្រាប់អ្នកស្បែកស្ងួត គួរប្រើម៉ាស hydrating gel ឬ ជាតិក្រែម។ 

បិតម៉ាសលើមុខ ដោយចៀសវាងកន្លែងជុំវិញភ្នែក។ ទុករយៈពេល ១០-២០ នាទី (ឬ ទៅតាមការណែនាំរបស់ផលិតផល)។ លាងចេញឱ្យស្អាត។

5. ផលិតផលជាតិសំណើម៖ ប្រើជាតិសំណើម ត្រង់មុខ និងករបស់អ្នក។ ប៉ុន្តែចៀសវាងការប្រើផលិតផលសំណើមណាដែលមានផ្ទុក retinols ឬ អាស៊ីត។ វានឹងធ្វើឱ្យកោសិកាស្បែកខូចរបស់អ្នកជ្រុះកាន់តែខ្លាំង។

ជាចុងក្រោយជ្រើសរើសហ្វូមលាងមុខមួយណា ដែលល្អបំផុតនិងសមស្របជាមួយប្រភេទស្បែកមុខ ដូច្នេះលោកអ្នកអាចប្រើហ្វូមលាងមុខ Kami Skin K8 នេះរៀងរាល់ថ្ងៃដើម្បី៖

- សម្អាតធូលី ជាតិកខ្វក់ និងកោសិកាចាស់ៗនៅលើស្បែក។

- ធ្វើឲ្យស្បែកសស្អាត បង្កើនសំណើមស្បែក បង្រួមរន្ធញើញ។

- ស្ដារឡើងវិញនិងកកើតស្បែកថ្មីជួយឲ្យស្បែកសម៉ដ្ឋរលោង។

- ធ្វើឲ្យអ្នកប្រើមានអារម្មណ៍ស្រស់ស្រាល និងធានាសុវត្ថិភាពថែមទាំងមានក្លិនក្រអូបឈ្ងុយទៀតតផង។

ហ្វូមលាងមុខ Kami Skin K8 ចម្រាញ់ពីធម្មជាតិទាំងស្រុងជួយជម្រះស្បែកមុខស្រស់ស្អាតយ៉ាងឆាប់រហ័ស និងប្រសិទ្ធភាពតែគ្មានផលប៉ះពាល់អ្វីឡើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]